សូមសរសើរ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តី៍លេខ៥ ដែលចំណាយប្រាក់រាប់សិបពាន់ដុល្លារ ចែកថ្នាំលាបរិត Difelenegel ដល់កីឡាករ
សម្រាប់ពេលនេះយើងបាន សង្កេតឃើញថា ស្ថានីយ៍ទូរទស្សន៍ប៉ុស្តី៍លេខ៥ បានបើកឱកាសចុះចែកអំណោយ ដល់បណ្តាស្ថាប័ន កីឡាជាបន្តបន្ទាប់។ អំណោយទាំងអស់នោះឃើញថា ភាគច្រើនជាថ្នាំលាបរិត បំបាត់ការចុកចាប់ជូនដល់កីឡាករ ដែលកំពុងហ្វឹកហាត់ឆ្ពោះទៅកីឡាសុីហ្គេមខាងមុខនេះ។
ជាក់ស្តែង នារសៀលថ្ងៃទី២១ ឧសភា ឆ្នាំ២០២១ ថ្នាក់ដឹកនាំប្រចាំស្ថានីយ៍ បានបង្កើតកម្មវិធី ចែកជាថ្នាំលាប និងរិតDifelene Gel ប្រមាណ២១០០០ ទីប គិតជាសាច់ប្រាក់ ច្រើនសិបពាន់ដុល្លារជូនដល់ គណៈកម្មាការកីឡាជាតិអូឡាំពិក។ គោលបំណងដែលរៀបចំធ្វើឡើងនេះ ដើម្បីជួយសម្រួលដល់កីឡាករ បានប្រើប្រាស់ជាក់ស្តែង។លើសពីនេះ តាមការអះអាង ក៏ដូចជាការលើកឡើង របស់ប៉ុស្តីលេខ៥ថា នេះមិនមែនជាការបញ្ចប់នោះទេ នៅមានកម្មវិធីជាច្រើនទៀតដែល ខាងប៉ុស្តីលេខ៥រៀបចំ ដើម្បីជួយលើ វិស័យកីឡាអោយបានគ្រប់ផ្នែក ដើម្បីជាការលើកទឹកចិត្តទាំងអស់គ្នា អោយកីឡាដើរទៅមុខ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការកីឡាអូឡាំពិក បានថ្លែងថា យើងនឹងយកថ្នាំលាបរិតខាងលើ ចែកដល់បណ្តា កីឡាករអោយអស់ តាមគោលដៅជាក់ស្តែង។នេះជាការអាណិតស្រឡាញ់ របស់ប៉ុស្តីលេខ៥មកលើ វិស័យកីឡា យើងពិតជាមានការរីករាយ ជាអនេកពេលបានឃើញពី ទឹកចិត្តដ៍ល្អមួយនេះ។