ភ្នំពេញ៖ ពិតជាមិនធម្មតានោះទេ ដោយត្រឹមតែពាក្យមួយឃ្លារបស់លោកស្រីស៊ឹម ស្រីនិច ដែលគេស្គាល់ជាទូទៅតាមបណ្តាញសង្គមហ្វេសប៊ុកថា មរកត ហ៊ាង ជាម្ចាស់ហាងមជ្ឍមណ្ឌលថែរក្សាសម្ផស្ស លីហ្វ &វ៉ាយ បានបង្ហោះសារប្រកបដោយអត្ថន័យថា «ស្រ្តីគ្រប់រូបត្រូវមានអ្វីដែរជាកម្មសិទ្ធពិតប្រាដករបស់ខ្លួន» ។
ថ្វីត្បិតតែពាក្យមួយឃ្លានេះ មើលទៅខ្លី និងហាក់ដូចជាសាមញ្ញ ប៉ុន្តែបើគេគិតឲ្យជ្រៅបន្តិចនោះនឹងឃើញអំពីមហិច្ឆតា និងបង្កប់ដោយអត្ថន័យមិនធម្មតានោះឡើយ ដែលស្ត្រីអាចមានភាពរឹងមាំបង្កើតនូវអ្វីដែលជាកម្មសិទ្ធរបស់ខ្លួនបានដូចជាម្ចាស់ក្រុមហ៊ុនជាដើម ។ ប៉ុន្តែអ្វីទាំងអស់នេះមិនមែនមានភាពងាយស្រួលនោះដែរ ដែលអាចសាងខ្លួនឲ្យដល់ចំណុចមួយដែលលេចធ្លោខ្លាំង ថ្កុំថ្កើន រុងរឿង ទាំងក្នុងគ្រួសារ សង្គម និងវិស័យផ្សេងៗទៀត ដូចជាវិស័យជំនួញជាដើម ។
នេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីមហិច្ឆតារបស់ម្ចាស់ហាងមជ្ឍមណ្ឌលថែរក្សាសម្ផស្ស លីហ្វ &វ៉ាយ ដែលរហូតមកដល់ពេលនេះលោកស្រីបានពង្រឹងខ្លួនឯងឲ្យមានភាពរឹងមាំ មានចំណេះជំនាញយ៉ាងច្បាស់លាស់ រហូតក្លាយជាម្ចាស់ហាងថែរក្សាសម្ផស្ស ដែលមានសាខាជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ ដោយមានស្ត្រីជាច្រើនបានរៀនចំណេះជំនាញពីលោកស្រីហើយ បានង្កើតកន្លែងផ្ទាល់ខ្លួន ។
លោកស្រីស៊ឹម ស្រីនិច បានជម្រាបថា មុននឹងទទួលបានភាពជោគជ័យមានអ្វីៗដែលជាកម្មសិទ្ធផ្ទាល់ខ្លួនក្នុងជីវិត រហូតបានបើកហាង ម្ចាស់ហាងមជ្ឍមណ្ឌលថែរក្សាសម្ផស្ស លីហ្វ &វ៉ាយ ដែលាមានសាខាជាច្រើនដូចសព្វថ្ងៃនេះ លោកស្រីបានប្រឹងប្រែងតស៊ូខ្លាំងណាស់ក្នុងនោះរួមទាំងការសិក្សានូវជំនាញនេះនៅក្រៅប្រទេសជាមួយគ្រូដែរមានជំនាញផ្នែកខាងTattoo Academy លើការថែរក្សាសម្ផស្សយ៉ាងច្បាស់លាស់នេះផងដែរ ។
លោកស្រីបញ្ជាក់ថា មជ្ឍមណ្ឌលថែរក្សាសម្ផស្ស លីហ្វ &វ៉ាយ ទទួលបានការគាំទ្រខ្លាំងពីអតិថិជនដោយសារហាងនេះមានសេវាកម្មជាច្រើនបម្រើដល់តម្រូវរបស់អតិថិជន ក្នុងបនោះរួមមាន ថែរក្សាស្បែកមុខ, ថែរក្សាស្បែកខ្លួន, ផ្នែកខាងវិជ្ជសាស្ត្រ, ចាក់Botox, ចាក់filler, ចាក់សំរក់ដោយកន្លែងឬមួយតួរខ្លួន, ព្យួរសេរ៉ូមបញ្ចូលវិតាមីនសាច់ស្អាត, ព្យួរសេរ៉ូបសំរកមួយតួរខ្លួន, បញ្ចូលវីតាមីនមុខ, បញ្ចូលstem cell, បញ្ចូលplasma +PRP Tattoo academy, ផ្លុំចិញ្ចើមបបធម្មជាតិ, ប៉ាក់សសៃ3D,6D,8D ផ្លុំបបូមាត់បែបស៊ីជម្ពូ, ផ្លុំបបូមាត់collagen, ផ្លុំចុងសុដន់, សាក់រឹមភ្នែក, និងតរោមភ្នែកជាមួយកាវមានគុណខ្ពស់មិនប៉ះពាល់ភ្នែកជាដើម។ ក្រៅពីនេះក៏មានទទួលបង្រៀនសិស្សគ្រប់ផ្នែកចេះក្នុងរយះពេលខ្លី មានសញ្ញាប័ត្រចេញពីក្រុមហ៊ុនដែលទទួលស្គាល់ពីក្រសួងកាងារនិងក្រសួងសុខាភិបាលអាចយកប្រើប្រាស់ជាផ្លូវការនៅថ្ងៃអនាគត ។
មជ្ឍមណ្ឌលថែរក្សាសម្ផស្ស លីហ្វ &វ៉ាយ សាខាទី១ មានទីតាំងស្ថិតនៅផ្លូវវេងស្រេង ខាងលិចផ្សាត្រពាំងថ្លឹង ផ្លូវ១៩ ផ្ទះលេខ១ និងសាខាទី២ស្ថិតនៅលើផ្លូលេខ១៩ ផ្ទះ១៧ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕