តារាចម្រៀង ករុណា ពេជ្រ បានប្រញាប់ប្រញាល់ចុះចែក អំណោយអោយ ដល់អ្នកកំពុងជាប់ផ្តាច់ខ្លួន ដើម្បីបានយក របស់របរប្រើប្រាស់ ទៅបំពេញតម្រូវការជាក់ស្តែង។ នេះជាការគិតគូ សុខទុក្ខមួយដ៍ល្អ សម្រាប់លោកករុណា ពេជ្រ ដែលរមែងធ្វើការងារមនុស្សធម៌រាប់មិនអស់។
ជាការជួយគ្នាក្នុងគ្រាដែលមានអាសន្នបែបនេះ តារាចម្រៀង ករុណា ពេជ្រ បាននាំយកអំណោយទៅចែកជូន បងប្អូនដែលកំពុងតែធ្វើចត្តាឡីស័ក ក្នុងវិទ្យាក័យបាត់ដឹង ស្ថិតក្នុងស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមហ្វេសប៊ុកផេករបស់ យុវជនខេត្តកំពង់ស្ពឺ មានឈ្មោះថា (យុវជនរួមគ្នា ដើម្បីកំពង់ស្ពឺ) បានសរសេរបង្ហោះរៀបរាប់ថា «ពេលដែលមានទុក្ខលំបាកតែងតែមានវត្តមានលោក ករុណា ពេជ្រ ចុះជួយរហូតចំពោះអ្នកកំពង់ស្ពឺ ជាពិសេសអ្នកស្រុកឧដុង្គ។នាព្រឹកថ្ងៃទី ៨ ឧសភា ឆ្នាំ ២០២១ លោក ករុណា ពេជ្រ នាំមកនៅអំណោយ ក្នុងមួយនាក់ទទួលបាន អង្ករ10kg,
មីមួយកេះ , ត្រីខ10កំប៉ុង, ទឹកត្រីមួយយួរ, ក្រម៉ាមួយ សាប៊ូដុះខ្លួន2ដុំ ច្រាស់ដុសធ្មេញ ថ្នាំដុះធ្មេញ ម៉ាស់ …. សម្រាប់សម្រួលដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក្តនៅក្នុង
វិទ្យាល័យ បាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
ក្នុងឪកាសនោះក៏មានការសម្របសម្រួលដោយយុវជន ស.ស.យ.ក ស្រុក ឧដុង្គ ផងដែរ។»
តារាចម្រៀង ករុណា ពេជ្រ នេះជាទឹកចិត្តបន្តិចបន្តួច ជួយគ្នាក្នុងគ្រាលំបាកនេះ លោកថា ដោយឃើញមានអ្នកជួយខ្លះៗក្នុងរាជធានីភ្នំពេញរួចមកហើយ ដូច្នេះលោកក៏បានងាកយកជំនួយនេះ មកជួយបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក្ត ក្នុងភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺនេះម្តង។
តារាចម្រៀងរូបនេះ បានដឹកនាំធ្វើកម្មវិធីសប្បុរសធម៌ជាច្រើន ដូចជាការចែករំលែកក្តីស្រលាញ់ ដល់ក្មេងកំព្រា ចាស់ជរា ជាពិសេស ការចែកជូន តាៗ ធាក់ស៊ីក្លូ ជាច្រើនរយនាក់ កាលពីដើមខែកុម្ភៈ ក្នុងពិធីបុណ្យនៃក្តីស្រលាញ់កន្លងទៅថ្មីៗនេះ ក្នុងនោះមិនត្រឹមតែចែកជូនថវិការ សម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ ករុណា ពេជ្រ និងក្រុមការងារ បានរួមមតិគ្នា អញ្ជើញតាស៊ីក្លូ និងអ្នកថែទាំបរិស្ថាន ពិសាហារពេលល្ងាច ក្នុងភោជនីយដ្ឋានដ៏វីហ្វេ្រនដ៏ល្បីឈ្មោះក្នុងរាជធានីភ្នំពេញផងដែរ៕