ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ ត្រូវកម្លាំងកងរាជអាវុធខេត្តមណ្ឌលគិរី ឃាត់ខ្លួន កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ចំណុចកែងដើមសុក្រំ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោយ ធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ ត្រូវជាប្អូនថ្លៃ។
លោកវរសេនីយ៍ត្រី ប៉ៃ លិន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកកែវសីមាបានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ស្លេះ គ្រីយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជនខាងលើជាប់ពាក់ព័ន្ធករណីរំលោភប្អូនថ្លៃខ្លួនឯងបានសម្រេច។
ជនរងគ្រោះឈ្មោះ ស.រ យ.ទ. ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា។
បច្ចុប្បន្ន ជនសង្ស័យនិងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស្លាកលេខ មណ្ឌលគិរី 1A-0236 ស៊េរីឆ្នាំ២០០៧ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅបន្ទាយអាវុធហត្ថ និងនាំខ្លួនជនសង្ស័យ ទៅសួរនាំនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី៕