ថៃ៖ មហាជនសម្តែងការហួសចិត្តផង និងហាក់ដូចជាចម្លែងផង នៅពេលឃើញនារីវ័យ ក្រមុំជនជាតិថៃពីរនាក់បាន បញ្ចេញក្បាច់រាំញ័រ ញាក់កន្ត្រាក់អារម្មណ៍ យ៉ាងជក់ចិត្តតាម បណ្តាញ សង្គម នៅមុខសពឪពុកដែលដាក់ក្នុងក្តាមឈូស ដោយទើបនឹងស្លាប់កំពុង រៀបចំពិធីបុណ្យមិនទាន់ទាំងបានយកទៅបញ្ចុះ ឬបូជាផង ។ នេះបើយោងតាមការ ចេញផ្សាយ របស់សារព័ត៌មានក្នុងប្រទេសថៃកាលពីថ្ងៃទី៣ ខែឧសភា ម្សិលម៉ិញនេះ ។
បើតាមការសាច់ញាតិគ្រួសារសពបានជម្រាបឲ្យដឹងថា ការដែលនារីក្រមុំរូបសស្រស់ រាំ ឡកយ៉ាងស៊ីអារម្មណ៍ ចំពោះមុខសពឪពុកនេះ ដោយសារកាលពីសពដែលជាឪពុកនេះ នៅរស់បានផ្តាំកូនៗថា« ពេលឪពុកស្លាប់ទៅកុំនាំគ្នាយំសោកសៅ ត្រូវសប្បាយឲ្យអស់ ដៃទៅ »។ ដោយសារមូលហេតុនេះហើយ ទើបនារីវ័យក្មេងដែលត្រូវជាកូនទាំងពីរនាក់ នាំគ្នាធ្វើបែបនេះ ។
បើទោះបីជាទង្វើនេះហាក់មិនសមនឹងប្រពៃណីរបស់ថៃ និងទាស់ភ្នែកមហាជនយ៉ាងណា ក្តី ក៏ក្រុមគ្រួសារសាច់ញាតិសព សង្ឃឹមថា ឳពុកដែលទទួលមរណភាពនឹងទទួលបាននូវ ភាគផលនៃក្តីសប្បាយនេះទៅកើតក្នុងសុគតិភពដោយអស់ចិត្ត អស់ថ្លើមផងដែរ ៕