ខេត្តក្រចេះ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ច ចាប់ដាក់ខ្នោះ បញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់ ពីបទ រំលោភសេពសន្ថវៈលើកូនដើមរបស់ប្រពន្ធ ដែលជាអនីតិជន បានសម្រេចកាមជាច្រើនលើក។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំស្នួលទទួលសេចក្តីរាយការណ៍ពីលោកមេភូមិក្រសាំងថា មានករណីរំលោភសេពសន្ថវៈលើអនីតិជន ភ្លាមៗនោះលោកមេប៉ុស្តិ៍ក៏បានដឹកនាំកម្លាំងចុះទៅចាប់ខ្លួនជនសង្ស័យជាឪពុកចុង ឈ្មោះ ឡាប ទី អាយុ ៣៥ឆ្នាំ រស់នៅភូមិក្រសាំង ឃុំស្នួលស្រុកស្នួល ខេត្តក្រចេះយកទៅចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើកូនស្រីដើមឈ្មោះ ស.ត.ល អាយុ ១១ឆ្នាំ បានសម្រេចជាច្រើនលើក។ ក្រោយធ្វើការចាប់ខ្លួន និងសួរនាំរួច សមត្ដកិច្ចបានធ្វើកំណត់ហេតុបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕