ភ្នំពេញ ៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ដែលនឹងឈានចូលមកដល់ នៅថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាងនាមកងកម្លាំងនគរបាលជាតិ ព្រមទាំងភរិយា សូមគោរពជូនពរបវរមហាប្រសើរជូន សម្តេចអគ្គក្រឡាហោម សូមមានសុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំក្រសួងមហាផ្ទៃ ឲ្យកាន់ការអភិវឌ្ឍលើគ្រប់វិស័យបន្តទៀត៕