• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Sunday, February 5, 2023
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home សន្តិសុខសង្គម

ចៅហ្វាយខេត្តប៉ែលិន បណ្ដេញគ្រូពេទ្យមណ្ឌលចត្តាឡីស័ក ក្រោយបង្ហោះសារត្អូញត្អែរពីការលំបាក

by Pich News
20/03/2021
in សន្តិសុខសង្គម
0
ចៅហ្វាយខេត្តប៉ែលិន បណ្ដេញគ្រូពេទ្យមណ្ឌលចត្តាឡីស័ក ក្រោយបង្ហោះសារត្អូញត្អែរពីការលំបាក
50
SHARES
238
VIEWS
Share on FacebookShare on Twitter

ខេត្តប៉ៃលិន៖ គ្រូពេទ្យម្នាក់បានសរសេររៀបរាប់ពីការលំបាក តែប៉ុន្មានបន្ទាត់ នៅលើគណនីហ្វេសប៊ុក ក៏ត្រូវលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បណ្ដេញចេញពីការងារ។

លោក ខឹម មុនីកុសល មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានបង្ហោះសារ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុក «Khem Monykosal» ៖ «បញ្ហាពេទ្យប្រចាំការ នៅមន្ទីរបក្សខេត្តប៉ៃលិន មិនគួរនឹងទទួល»។
គណនីហ្វេសប៊ុក Khem Monykosal បានសរសេរបន្ដថា «មន្ត្រីពេទ្យជាបុគ្គលិកស្រី ត្រូវបានបងប្អូនយើង ដែលកំពុងធ្វើចត្តាឡីស័ក យកកញ្ចប់បាយមកគប់ចំមុខ។ ពេទ្យប្រចាំការ នៅតាមមណ្ឌលចត្តាឡីស័ក ធ្វើការសឹងតែមួយរយជំពូកទៅហើយ។ ប៉ុន្ដែពួកគាត់នៅតែទទួលការប្រមាថបែបនេះទៀត។ បាយមិនឆ្ងាញ់ បាយផ្អូម បាយឆៅ…។ល។… មិនមែន ពេទ្យគួរទទួលខុសត្រូវផ្តាច់មុខអ៊ីចឹងទេ។ ការងារចែកបាយ មិនគួរមានតែពេទ្យ ជាអ្នករាប់រងតែឯងនោះដែរ។ មន្ត្រីមកពីមន្ទីរពាក់ព័ន្ធ គួរតែចូលរួមចំណែកជួយ មិនមែនមកអង្គុយលេង Face Book ក្នុងតង់ និងថតរូបបង្អួតគេនោះដែរ»។

ក្រោយពេលមានការបង្ហោះសារខាងលើនេះមក ស្រាប់តែ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញលិខិត សម្រេចបណ្តេញលោក ខឹម មុនីកុសល ចេញពីក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ហើយត្រូវបានលោកស្រីអភិបាលខេត្ត លើកហេតុផលថា «ប្រព្រឹត្តកំហុស និងការឆ្គាំឆ្គង នៅក្នុងវិជ្ជាជីវៈ»។

ដោយឡែកអ្នកលេងបណ្ដាសង្គមវិញ បានលើកឡើងទាំងហួសចិត្តថា គ្រាន់តែគាត់បង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់គាត់តែប៉ុណ្ណឹង ហើយត្រូវបានលោកស្រីចៅហ្វាយខេត្តប៉ៃលិន សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីពេទ្យមែននោះ គឺជារឿងគួរឲ្យអស់សំណើច។ ផ្ទុយទៅវិញ ប្រសិនបើករណីបែបនេះកើតឡើងមាន វាជារឿងអយុត្ដិធម៌បំផុត សម្រាប់គាត់
ជាគ្រូពេទ្យ ដែលខិតខំគ្រប់បែបយ៉ាងសម្រាប់ព្យាបាលអ្នកជំងឺ ហើយករណីបែបនេះក៏មិនគួរនឹងកើតឡើងន៉ដែរ។
ជាមួយគ្នានេះដែរ ក្រុមអ្នកលេងបណ្ដាញសង្គម បានបង្ហាញហេតុផលតថា អ្វីដែលល្អបំផុត លោកស្រីចៅហ្វាយខេត្តប៉ៃលិន គួរតែមានដំណោះស្រាយផ្សេង ទើបល្អជាងនេះ។ ពោលគឺត្រូវកោះប្រជុំ នៅមណ្ឌលចត្តាឡីស័ក ហើយស្វែងរកបញ្ហាទាំងនោះមកដោះស្រាយ ដើម្បីរកផ្លូវល្អ និងយុត្ដិធម៌សម្រាប់គាត់។

ក្រុមអ្នកលេងបណ្ដាញសង្គម បានបន្ថែមថា ជាការពិតណាស់ គ្រប់កន្លែងធ្វើការទាំងអស់ មិនថា នៅស្ថាប័នរដ្ឋ និងវិស័យឯកជននោះទេ គឺបុគ្គលិក តែមានលក្ខណសម្បត្ដិខុសគ្នា។ អ្នកមានសមត្ថភាព តាមជំនាញការងារ តែងតែមិនសូវចេះអែបអប។ រីឯបុគ្គលិកមួយប្រភេទៀត ចូលចិត្តអែបអប ដោយយកការងាររបស់អ្នកដទៃមកធ្វើរាយការណ៍ប្រាប់មេយកបុងថា ជាការងារខ្លួន។ ប៉ុន្ដែប្រសិនបើមេមួយចំនួនខ្វះការពិចារណា គិតថា អ្នកអែបអបល្អ។ រីឯអ្នកដឹងតែប្រឹងធ្វើការងារដោយសារស្មោះ ហើយមិនចេះអែបអប បែរទៅជាថា អ្នកនោះអត់បានការទៅវិញ។
អ្នកលេងបណ្ដាញសង្គម បានបន្ដថា បើមានអ្វីកើតឡើង គឺត្រូវបង្រួមបញ្ហា ហើយលើកយកបញ្ហាមកដាក់លើតុ ហើយនិយាយ ឬដោះស្រាយគ្នា ទើបវាលែងមានបញ្ហា និងលើកទឹកចិត្តមន្ត្រីពេទ្យ រួមទាំងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកឲ្យជួយគ្នា បូករួមទាំងអ្នកធ្វើចត្តាឡីស័កផង ក៏ត្រូវជួយគ្នា។

បើតាមការលើកឡើង នៅលើគណនីខាងលើ គឺក្រុមពេទ្យធ្វើការងារច្រើន លើសពីការងារពេទ្យ ព្រោះគ្រាន់តែចែកបាយទឹក ក៏ខាងស៊ីវិល ផ្នែករដ្ឋបាល មន្ត្រីធម្មតា ក៏អាចធ្វើការងារនេះ ឬក៏ចូលរួមពីក្រុមអ្នកធ្វើចត្តាឡីស័ក ដោយដាក់តុ ហើយឲ្យពួកគាត់ ដើរទៅយកក៏បានដែរ។ ការបណ្ដេញគ្រូពេទ្យជំនាញបែបនេះ គឺមិនមែនជាជម្រើសដ៏ត្រឹមត្រូវ នៅក្នុងអភិបាលកិច្ចដ៏ល្អនោះទេ។

ករណីនេះ គួរតែមានការបកស្រាយ និងដោះស្រាយតាមវិធានការដ៏ប្រសើរណាមួយ ជាជាងការសម្រេចបណ្តេញមន្ត្រីពេទ្យ ចេញពីក្របខ័ណ្ឌ។ បើសិននៅតែបន្ដធ្វើដូច្នេះមែននោះ តើគ្រូពេទ្យនៅមណ្ឌលចត្តាឡីស័ក ឬមន្ទីរបក្សខេត្តប៉ៃលិន ពិតទទួលរងនូវទង្វើអយុត្តិធម៌បំផុត។
ដោយឡែកគណនីហ្វេសប៊ុក Kimleng Ya បានបង្ហោះសារថា អាណិតលោកប្តីណាស់ គ្រាន់តែសារប៉ុណ្ណឹង ត្រូវគេបណ្តេញចេញពីការងារ។ អយុត្តិធម៌ណាស់!

ទោះជាយ៉ាងណា KBN មិនអាចមានប្រភព សម្រាប់ទាក់ទងសុំការបំភ្លឺពីលោកស្រី អភិបាលខេត្តប៉ៃលិន បានទេ នៅថ្ងៃនេះ។ KBN នឹងរង់ចាំផ្សាយ ពីរាល់ភាគីទាំងអស់ ដើម្បីឲ្យប្រជាពលរដ្ឋ បានដឹង៕

 

Previous Post

ចូ បៃដិន ដួលជំពប់ជើងជាច្រើនលើក ពេលដើរឡើងជណ្តើរយន្តហោះ

Next Post

ប្រសិទ្ឋភាពនៃការអប់រំ តាមប្រព័ន្ឋអន ឡាញ របស់ជនជាតិ Mongolia

Related Posts

លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ
សន្តិសុខសង្គម

លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ

21/12/2022
210
ព័ត៌មានជាតិ

14/12/2022
288
ធ្វើជាថៅកែនៅផ្ទះរបស់ខ្លួន ជម្រើសដំបូងនៃការវិនិយោគ គឺនៅជាសហគមន៍ រស់នៅផងរកលុយផងបានក្នុងពេលតែមួយនៅពេលដែលមាន “ហាង” មួយនៅចំទីតាំងល្អ !  ហេតុ​អ្វី​បាន​ជា​ ​និយាយ​ថា​ជ្រើសហាងនៅ​សហគមន៍​គឺ​ជា​កន្លែងដែលមាន​តម្លៃមិនចេះរីងស្ងួត?
ព័ត៌មានជាតិ

ធ្វើជាថៅកែនៅផ្ទះរបស់ខ្លួន ជម្រើសដំបូងនៃការវិនិយោគ គឺនៅជាសហគមន៍ រស់នៅផងរកលុយផងបានក្នុងពេលតែមួយនៅពេលដែលមាន “ហាង” មួយនៅចំទីតាំងល្អ ! ហេតុ​អ្វី​បាន​ជា​ ​និយាយ​ថា​ជ្រើសហាងនៅ​សហគមន៍​គឺ​ជា​កន្លែងដែលមាន​តម្លៃមិនចេះរីងស្ងួត?

27/08/2022
249
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាលដើម្បីប្រទេសជាតិ និងប្រកាសបដិសេធជុំវិញការចោទប្រកាន់ថា «កាប់ឈើលក់ លាងលុយ និងមានអ្នកនៅពីក្រោយ»
ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាលដើម្បីប្រទេសជាតិ និងប្រកាសបដិសេធជុំវិញការចោទប្រកាន់ថា «កាប់ឈើលក់ លាងលុយ និងមានអ្នកនៅពីក្រោយ»

18/08/2022
222
មន្ត្រីសួនសត្វភ្នំតាម៉ៅច្រានចោលព័ត៌មានថា សួនសត្វភ្នំតាម៉ៅមានគម្រោងរុះរើទៅខេត្តផ្សេង
សន្តិសុខសង្គម

មន្ត្រីសួនសត្វភ្នំតាម៉ៅច្រានចោលព័ត៌មានថា សួនសត្វភ្នំតាម៉ៅមានគម្រោងរុះរើទៅខេត្តផ្សេង

04/08/2022
242
រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ, សួនភ្នំតាម៉ៅជាង៤០០ហិកតានៅតែដដែល បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន !
សន្តិសុខសង្គម

រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ, សួនភ្នំតាម៉ៅជាង៤០០ហិកតានៅតែដដែល បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន !

04/08/2022
226
Next Post
ប្រសិទ្ឋភាពនៃការអប់រំ តាមប្រព័ន្ឋអន ឡាញ របស់ជនជាតិ Mongolia

ប្រសិទ្ឋភាពនៃការអប់រំ តាមប្រព័ន្ឋអន ឡាញ របស់ជនជាតិ Mongolia

Archives

  • February 2023
  • December 2022
  • November 2022
  • October 2022
  • September 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • សមាជិកក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិលើកឡើង៤ចំណុច ក្រោយកំណត់ឲ្យចាញ់ជាស្វ័យប្រវត្តិ
  • លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ
  • (no title)
  • សូមចូលរួម អបអរសាទរ យ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកឧកញ៉ា ចាន់ សុឃាំង
  • កំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣ បានបង្ហាញវត្តមានរបស់ខ្លួនជាផ្លូវការនៅក្នុងទីផ្សារកម្ពុជា

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (898)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (672)
  • សន្តិសុខសង្គម (2,092)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (118)
  • បច្ចេកវិទ្យា (32)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (358)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.