ព្រៃវែង៖ តារាសម្តែង លោកគន់ រៀមរតនៈ បានថ្លែងអំពាវនាវដល់សប្បុរសជនានាទាំងក្នុង និងក្រៅប្រទេសដែលមានទឹកចិត្តសទ្ធាជ្រះថ្លា សូមឲ្យជួយកសាងស្រះទឹកក្នុងវត្តឥន្ទកាលា ដែលស្ថិតនៅ ភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង តាមកម្លាំងសទ្ធារបស់ខ្លូន មិនថាជាគ្រួស ជាថ្មខ្សាច់ ជាស៊ីម៉ងត៍ ឬជាថវិកានោះទេ ។
លោកគន់ រៀមរតនៈ ជម្រាបឲ្យដឹងថាស្រះ ទឹកនៅក្នុងទីធ្លាវត្តនេះ បានកសាង បានផ្នែកខ្លះៗហើយ ប៉ុន្តែមិនទាន់រួចរាល់នៅឡើយទេ ដោយសារមួយរយៈ នេះមិន សូវមានពុទ្ធបរិស័ទជិនឆ្ងាយមិនសូវបាន អញ្ជើញមកចូលរួមកសាងនោះ ទេ ។ គណកម្មកាសង្ឃឹមលើសប្បុរសជន ជិតឆ្ងាយចូលរួមកសាងឲ្យបានរួចរាល់ មុនរដូវ វស្សាចូលមកដល់ ។
បើតាមក្បួចច្បាប់គម្ពីព្រះពុទ្ធ សាសនា ដែលបានចារទុកមកមានគម្ពីព្រះត្រៃបិដក ជាដើម បានសម្តែងអំពីអានិសង្សកសាងស្រះទឹកទទួលបានបុណ្យកុសលផល្លានិសង្សច្រើនណាស់គឺ ទទួលបានបុណ្យទាំងយប់ទាំងថ្ងៃ ។
សូមជម្រាបថា វត្ត ឥន្ទកាលា ដែលស្ថិតនៅ ភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ទីស្រុកកំណើតរបស់ព្រះភិក្ខុ ងួន សោម កវីនិពន្ធប្រលោមលោក ដ៏ល្បីគឺរឿង ទំទាវ ផ្ការាំទឹករាំ និងប្រលោមលោកល្បីៗជាច្រើនទៀត ៕