ក្រុមហ៊ុន Skydio ដែលជាក្រុមហ៊ុនធំមួយរបស់អាមេរិក បានដំណើការផលិត និងផ្គត់ផ្គង់ឌ្រូនផ្តាច់មុខអោយទៅភ្នាក់ងារប៉ូលិសសម្ងាត់ជាង ២០ ក្រុមនៅទូទាំងសហរដ្ឋអាមេរិក ។
ក្រុមហ៊ុនដែលទើបនឹងទទួលបានពានរង្វាន់កិត្តិយសក្នុងកម្មវិធី CES Innovations Award ឆ្នាំ ២០២១ ត្រូវបានគេរាយការណ៍មកថា ក្លាយជាក្រុមហ៊ុនផលិតឌ្រូនអាមេរិកដំបូងគេ មានតម្លៃលើស ១ប៊ីលានដុល្លារនៅឆ្នាំនេះ ។
Skydio មានទំនាក់ទំនងជិតស្និទ្ធនិងកំពុងធ្វើការជាមួយស្ថានីយ៍ប៉ូលីសស្ទើរតែគ្រប់ផ្នែកទូទាំងសហរដ្ឋអាមេរិក លើប្រតិបត្តិការប្រមាញ់ជនល្មើសក៏ដូចជា កិច្ចការសម្ងាត់នានា ។
ចំណុចខ្លាំងរបស់ឌ្រូនម៉ាក Skydio នេះគឺបច្ចេកវិទ្យា (ហោះដោយខ្លួនឯងស្វ័យប្រវត្តិ)។ បច្ចេកវិទ្យានេះមិនត្រឹមតែថ្មីសន្លាងទេ វាថែមទាំងឈានមុខគេបង្អស់ដែលក្រុមហ៊ុនផ្សេងៗមិនទាន់មានសមត្ថភាពអាចទៅរួច ។
ទោះជាយ៉ាងណាក្ដី នាយកប្រតិបត្តិ Skydio លោក Adam Bry បានលើកឡើងថា “ផលិតផលរបស់យើងមិនមែនបង្កើតមកដើម្បីបំពាក់សព្វាវុធនោះទេ បើពិតជាវាអាចហោះដោយខ្លួនឯងក៏ដោយ ៕