ភ្នំពេញ ៖ បុរសមានវិបត្តិ ម្នាក់បាន ធ្វើដំណើរទៅលោតទឹក សម្លាប់ខ្លួនពីលើស្ពាន ជ្រោយចង្វារតែពុំបានស្លាប់ ដូច បំណងនោះទេត្រូវ បានអ្នកនេសាទចេញ ទូកទៅជួយ ស្រង់ រួចទាក់ទង រថយន្តសាម៉ុយ បញ្ជូនទៅសង្គ្រោះ នៅ មន្ទីរពេទ្យកាល់ម៉ែ ត ។
ហេតុការណ៍ ធ្វើ អត្តឃាតនេះ បង្កអោយ មានការ ភ្ញាក់ផ្អើល កាលពីវេលា ម៉ោងប្រមាណ ១ និង ២០ នាទីរសៀល ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំណុចស្ពាន ជ្រោយចង្វារ ចាស់ ក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ ។
បុរសដែល គិតខ្លីបានប្រាប់ថា ឈ្មោះ យ ស. គង់ អាយុ ៤១ ឆ្នាំ ស្នាក់នៅ ម្តុំផ្សារថ្មី ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ហើយត្រូវបាន នគរបាលទាក់ទង ហៅរថយន្តបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
តាមសាក្សីបានអោយ ដឹងថានៅមុនពេលកើតហេតុ គេ ឃើញបុរស រូបនោះបាន ធ្វើដំណើរឡើងទៅលើស្ពាន ក្នុង ទិសដៅ ពីលិចទៅកើត ហើយឈប់ទៅកណ្តាលស្ពាន ឈរ មួយសន្ទុះក៏ បានដោះ ស្បែកជើងនិងតោងបង្កាន់ដៃឡើង ទៅឈរនៅខាងក្រៅបង្កាន់ដៃស្ពាន ។
តាមព័ត៌មានអោយដឹងទៀត ថាខណៈនោះ អ្នកដំណើរ ក៏ បានឃើញហើយ ទៅរាយការណ៍ប្រាប់នគរបាលខណ្ឌ ជ្រោយចង្វារ ទៅអន្តរាគមន៍នៅ ពេលដែលសមត្ថកិច្ចទៅ ជិតដល់បុរសនោះបានលោតចុះ ទៅក្នុងទន្លេសម្លាប់ខ្លួនតែ ម្តង ។ នៅពេលធ្លាក់ទៅដល់ក្នុងទន្លេ ក៏បានហែលទឹកទៅ តោងសសរស្ពានហើយ ត្រូវបានអ្នកនេសាទចេញទូកទៅ ជួយស្រង់សង្គ្រោះ រួចនាំ គ្នាគ្រាឡើងច្រាំងដើម្បីសាកសួរ ។
តាម បុរសរូបនោះបានអោយ ដឹងថាមូលហេតុដែល ធ្វើ អោយខ្លួនគិតខ្លី មកលោតទឹកសម្លាប់ខ្លួនដោយសារ តែវិបត្តិ ក្នុងគ្រួសារតែពុំ ដឹងថាមានវិបត្តិ រឿងអ្វីឡើយ ។ នៅមុន ពេលមកលោតទឹក បុរសរូបនោះបានប្រាប់អោយ ដឹងថា បានលេបថ្នាំ ងងុយដេកអស់ចំនួន ៤០ គ្រាប់មិនស្លាប់ ក៏ បាន ធ្វើដំណើរ មកលោតទឹកហើយមិនបានសម្រេចទៀត ។ ដោយសារតែស្ថាន ភាពបុរសនោះចុក ទ្រូងនគរបាលអង្គភាពការពារ គោលដៅទី ៣ ក៏បានទាក់ទង ហៅរថយន្ត សាម៉ុយបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត ៕