មាន សូនីតា ប្រើឈ្មោះអក្សរខ្មែរដើម្បីអភិរក្ស ក្រោយបើកហាង«ណ Coffee»
រាជនី ក្រម៉ា មាន សូនីតា បានបើកសម្ពោធហាងកាហ្វេមួយកន្លែងដ៍ធំ ដែលមានឈ្មោះថា «ណ កាហ្វេ»(NOIR Coffee) ដោយសម្រេចយកឈ្មោះជាអក្សរខ្មែរលើកកម្ពស់ហើយអភិរក្ស។ ពិធីសម្ពោធនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១០ កុុម្ភៈ ឆ្នាំ២០២១ កន្លងទៅក្រោមវត្តមានតារាល្បីៗ ផលិតករ និងភ្ញៀវកិត្តិយសជាច្រើនទៀត។
មាន សូនីតា ថ្លែងក្នុងឈុតសម្លៀកបំពាក់ស្រស់ស្អាតថា នាងជាទូតសុច្ឆន្ទៈ (Brand Ambassador) របស់ ”ណ” NOIR COFFEE ដែលមានប្រភពមកពីខេត្តសៀមរាប ហើយហាងផ្ទាល់ខ្លួននេះ គឺជាសាខាទី១០តែម្ដង របស់ ”ណ កាហ្វេ” ដែលមុខជំនួញនេះ នាងចូលហ៊ុនជាមួយមិត្តភក្ដិដល់ទៅ៧នាក់។ នាងសម្រេចដាក់ឈ្មោះជា អក្សរណ ដោយបង្ហាញអោយគេដឹងថានោះជាហាងបែបខ្មែរ។ ហាងមួយនេះនឹង មានបញ្ចុះតម្លៃរាល់ខែ កាលណាមានមុខម្ហូបថ្មីៗចូលមក ហើយក៍មានអាហារញាំដូចជា បាយឆាកាពិ មីខគោ និងម្ហូបផ្សេងៗទៀតតម្លៃសមរម្យអាចទទួលយកបាន។ យ៉ាងណានាងសុំមិនបញ្ជាក់ពីតម្លៃក៏សាងអស់ ចំនួន ប៉ុន្មាននោះទេ។
វត្តមានតារា ចូលរួមមាន លោកស្រី ពាន់ ភួងបុប្ឋា កញ្ញាទឹម រដ្ឋា អ្នកនាងយុគ ចិន្តា អ្នកនាង អង់ សុគន្ឋា អ្នកនាង ចន ច័ន្ទលក្ខិណា សុគន្ឋ និសា ប្រាសាទ ដាវីន វ៉ាន់ នីឡា អេដា ភិន សុដាលីស លី ម៉ារីណា លោកទីងតុង លោកម៉ានិត ហ្សូណូ ណាខុន វង្ស តារារតនា លោកហ៊ុយ យ៉ាឡេង រំដួលលិចទឹក និងតារាជាច្រើនទៀត។ អាស័យដ្ឋាន ហាងកាហ្វេណ ស្ថិតនៅលើផ្លូវ១៣៥ កែង៤៤៦ សង្កាត់ទួលទំពូង រាជធានីភ្នំពេញ ឬខាងកើតផ្សារទួលទំពូងតែម្តង។