អំពើល្អដែលលោកគ្រូមហាជ័យបង្ហាញឡើង ក្នុងសង្គមផ្តោតសំខាន់ការជួយគ្នាលោកគ្រូក្មេងមហាជ័យ ដែលពេលនេះកំពុងតែទទួលបានភាពល្បីល្បាញ នៅក្នុងសង្គមអន ឡាញបានបង្ហាញនូវការយល់ឃើញនូវទស្សនៈភ្ជាប់ខ្លួនជុំវិញការជួយ បែបមនុស្សធម៌។
លោកគ្រូរូបនេះពេញចិត្តជាអនេកនូវអ្វីដែលបានបំពេញ ចូលរួមជាមួយសង្គម ដោយមិនចង់បានផលប្រយោជន៍ណាមួយឡើយ។
កាលពីពេលថ្មីៗនេះ លោកគ្រូមហាជ័យ វ័យក្មេង ដែលល្បីឈ្មោះពូកែសក័សិទ្ឋ ខាងរបរលក់ដូរ និងហុងស៊ុយឡើងបុណ្យឡើងស័ក បានចុះចែកអំណោយនូវសម្ភារៈមួយចំនួនដល់ បងប្អូនរួមជាតិនាស្រុកអង្គស្នួលខេត្តកណ្តាល។លោកគ្រូ មហាបារមីរូបនេះ ពិតជាមានចិត្តបុណ្យករុណាជាពន្លឹក ព្រោះតាំងតែពីដើមរៀងមកលោកគ្រូចុះជួយភាពមនុស្សធម៌សង្គមមិន សូវអាក់ខានស្ទើរតែគ្រប់ខេត្តក្រុង។ ម្ល៉ោះហើយពុទ្ឋបរិស័ទដែល បានមើលឃើញភាពលះបង់នេះ មានការលើកសរសើរអំពីទឹកចិត្តពន់ពេក។
លោកគ្រូចិត្តបុណ្យវ័យក្មេងរូបនេះ លើកឡើងថា អ្វីដែលលោកគ្រូធ្វើឡើងគឺកើតចេញអំពីទឹកចិត្ត មិនមែនសម្តែង។ បរិស័ទដែលបានមកជួប លោកគ្រូគឺតែងតែ បានការជូនហើយ យកទៅចែកទានបន្ត។ ផ្សំជាមួយការមានធនធានផ្ទាល់ខ្លួនផង នោះក៏ចែករំលែក។ប្រការដែលបាន សាងអ្វីដែលជាកុសលដល់សង្គម គឺនៅក្នុងចិត្តប្រកបដោយភាពជ្រះថ្លា ក្នុងខ្លួនតែម្តង។