នេះជាព័ត៌មានមួយដ៍ប្រសើរបំផុតដល់បណ្តាតំណាងចែកចាយគ្រឿងសំអាងNUNA នឹងទទួលបាននូវកាដូឆ្នាំថ្មីដែលត្រូវបានម្ចាស់ក្រុមហ៊ុនប្រកាសចែកជូននោះគឺបំពង់ពន្លត់អគ្គីភ័យ។នោះជាការលើកទឹកចិត្តមួយសម្រាប់តំណាងចែកចែកដែលខំតស៊ូជ្រោងអោយនាវាNUNA អោយដំណើរការទៅមុខឆាប់រហ័ស។
យោងតាមវិដេអូឃ្លីបរបស់អ្នកនាង មាស សុវណ្ណរតនា ម្ចាស់ប្រេនNUNA បានចេញផ្សាយប៉ុន្មាននាទី ដោយអ្នកនាងមិនប្រកាន់ជំហរចែកជាមាស ពេជ្រ ឬកាដូពិសេសអ្វីឡើយ។អ្នកនាងមិនចែកបែបនោះ ដោយសារតែយល់ឃើញថា របស់ទាំងនោះ តំណាងចែកចាយទាំងអស់នឹងមានប្រាក់កាក់ទិញប្រើ។អ្វីដែលសំខាន់យើងចូលរួមទប់ស្កាត់ បញ្ហាគ្រោះអគ្គីភ័យក៏ដូចជាការស្តាប់តែការណែនាំរបស់ ក្រសួងមហាផ្ទៃ។យើងសុខចិត្តចែករបស់ ដែលជាសុវត្ថិភាពដែលនោះជាគ្រឿងពន្លត់អគ្គីភ័យ។យើងចែកតែតំណាងសាខាទាំងអស់ព្រោះយើងត្រូវផ្ទុកឥវ៉ាន់ច្រើនបន្តទៀត។ដូចនេះយើងមានតែជ្រើសរើសវិធីបែបនេះដែលគិតថាល្អ និងប្លែកខុសពីគេ។
ទាំងនេះជាគំនិតផ្តួចផ្តើម របស់លោកស្រីអគ្គនាយិកា ក្រុមហ៊ុនទ្រី ដាណា និងស្វាមីផ្តល់យោបល់។ដូចនេះហើយខាងប្រេនNUNA បានចំណាយថវិកាផ្ទាល់ខ្លួនចែកហ្វ្រីដល់ដេប៉ូគ្រប់ខេត្តក្រុងជាការលើកទឹកចិត្ត។ នេះជាឆន្ទៈប្រពៃមួយដែលខាងប្រេនNUNA រំលេចឡើងហើយកាន់តែលេចធ្លោនិងមានការសរសើរពីមហាជនមិនតិចនោះទេនូវគំនិតល្អបែបនេះ។