ណូម័រ មិនដែលយកអារម្មណ៍គិតទៅលើបុរសណាជាថ្មីទៀតនោះទេតាំងពីបែកស្នេហ៍ដោយចំណង៥ប្រការ។ពេលនេះនាងមានតែជំនឿលើម្តាយដែលជាជំហរដែលនាងយកចិត្តទុកដាក់ហើយខំបំពេញការងារ។នឹកឃើញម្តាយពេលណា ណូម័រមានតែការខំបំពេញការងារ ដោយសារតែចង់ស្តែងអោយឃើញថា ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតបស្នងដល់ម្តាយជាធំ។នេះជាទឹកចិត្តល្អមួយក្នុងនាមជាកូនស្រីគួរអោយសរសើរនិងជាគម្រូមួយ។
តារាសម្តែងនិងជាពិធីការិនី កញ្ញា ណូម័រ បានព្យាយាមពង្រឹងការងារផ្នែកពិធីការិនី ខ្លាំង ជាងមុនដោយសារតែពេលនេះ កញ្ញា បានបង្ហាញការ ងារ ស្ទើរតែគ្រប់ខេត្តក្រុង ។ អ្នកណាក៏ ភ្ញាក់ផ្អើលតែម្តងនៅ ពេល ដឹងថា កញ្ញារត់ឆ្លេឆ្លាឡើង ឆាកដំណើរការកម្មវិធីដែលជាសញ្ញាមួយថាពិតជាមានទេពកោសល្យព្រោះម្ចាស់ក្រុមហ៊ុនផ្តល់តម្លៃការងាររហូត ។
កញ្ញាបានប ង្ហាញ អារម្មណ៏ចំពោះ ការងារថាមួយរយៈ នេះហាក់ប្លែក ចិត្ត នៅពេលដែលតួនាទីពិធីការិនីរបស់កញ្ញា ស្រាប់តែទទួលបានការអញ្ជើញគ្រប់ ការ ច្រៀងលើវេទិកានានានៅតាមខេត្ត។ កញ្ញា ទទួលបានការងារច្រើនរហូតដល់ថ្នាក់ ខក ខាន ចូលរួមកម្មវិធី នានារបស់មិត្តភក្តិ ដូចជា ខួបកំណើតឡើងផ្ទះជាដើម។ យ៉ាងណា មិញកញ្ញាមានតែព្យាយាមបំពេញតួនាទី នេះ អោយបានល្អព្រោះ កញ្ញាពេញចិត្តខាង ជំនាញពិធីករនេះណាស់បើ ទោះ ជាអាចសម្តែងបានបែបណា។
ណូម័រទើបតែបាក់បែកស្នេហាដោយ កញ្ញាទើបលែងលះគ្រួសារធ្វើអោយ គេឯងភ្ញាក់ផ្អើលពេញ សិល្បៈ ។ កញ្ញា មិន ទាន់បើកបេះដូងទទួលយកបុរសណាទៀត នោះទេ។ អ្វីដែលសំខាន់ចង់ចំណាយពេល ធ្វើការសន្សំលុយទុកចាត់ចែងជីវភាពរាល់ថ្ងៃនិង មុខរបរថ្មីៗតាមផែនការជាងយកចិត្តលើបុរសណានាំខាតពេលវេលាទទេរ ។ ក្រៅនេះនាងឆ្លៀតពេលបង្កើនសមត្ថភាពច្រៀងអោយបានប្រសើរដើម្បីអោយ មូលទីផ្សារសិល្បៈតែម្តង។