រាជធានីបាងកក៖ បើតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយថា នាយកដ្ឋានគ្រប់គ្រង និងបង្ការគ្រោះមហន្ដរាយរបស់ប្រទេសថៃ បានឲ្យដឹង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ខេត្តចំនួន៦របស់ថៃ មានភ្លៀងធ្លាក់ខ្លាំង។ នាយកដ្ឋានបានព្រមានថា ខេត្ត៥ ក្នុងចំណោម៦នេះ អាចនឹងមានទឹកជន់លិច ខណៈព្យុះទីហ្វុងម៉ូឡាវ (Typhoon Molave) កំពុងបោកបក់ ចូលមកដល់ប្រទេសវៀតណាម។
.
នាយកដ្ឋានគ្រប់គ្រង និងបង្ការគ្រោះមហន្ដរាយថៃ បានបន្ថែមថា បើគិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក ភ្លៀងបានធ្លាក់យ៉ាងខ្លាំង បណ្ដាលឲ្យជន់លិចភូមិ ចំនួន ២ ២៩៩ នៃស្រុកចំនួន១៤០នាក់ របស់ខេត្ត ចំនួន៣៤ នៅទូទាំងប្រទេសថៃ។ គ្រោះទឹកជំនន់នេះ បានបណ្ដាលឲ្យខូចខាតផ្ទះសម្បែង ចំនួន៨៨ ៣៤៦ខ្នង ហើយវាបានសម្លាប់ពលរដ្ឋថៃ ចំនួន៥នាក់ និងរបួស៣នាក់៕