ដោយមិននៅស្ងៀមក្រុមផលិតរឿង«ឧក្រិដ្ឋជន» បានមូលមតិគ្នាចុះចែកអំណោយដែលបានរៃអង្គាស ចេញពីទឹកចិត្តជួយដល់បងប្អូនកម្ពុជាដែលកំពុងលំបាក។នេះជាការរួមចំណែក ជួយដល់រដ្ឋាភិបាលកម្ពុជាដែលបាននឹងកំពុងដោះស្រាយរកជំនួយជូនដល់បងប្អូនរងគ្រោះដោយទឹកជំនន់ហើយត្រូវការសម្ភារៈស្បៀងអាហារជាចាំបាច់។
ប្រជាពលរដ្ឋចំនួន ១១០ គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និង ក្រីក្រខ្លាំង នៅតំបន់ព្រែកតាគង់ ៣ និង ព្រែកតាគង់រុងរឿង ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទទួលបានអំណោយសប្បុរសធម៌ពីក្រុមការងារផលិតរឿង «ឧក្រិដ្ឋជន» «Usual Suspects» សហការជាមួយអង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង «UPWD» កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ កន្លងមកនេះ ។ ទឹកចិត្តទាំងនេះជាការរួមចិត្តគំនិតកម្លាំងកាយ បើទោះស្ថិតនៅក្នុងស្ថានភាពបែបណាក្តី ក៏ខាងក្រុមផលិតរឿង«ឧក្រិដ្ឋជន» មិនបានមើលរំលងពីអ្វីដែលជាភាពមនុស្សធម៌ជួយគ្នាខ្មែរស្រឡាញ់ខ្មែរៗដើម្បីខ្មែរគ្មានអ្នកណាក្រៅពីញាតិជិតខាងនេះឯង។
គួរបញ្ជាក់ថា រឿង«ឧក្រិដ្ឋជន» ជារឿងភាគដ៏ពេញនិយមផ្ទុះការគាំទ្រស្ទើរស្មានមិនដល់។ស្នាដៃនេះកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍សុីធីអិនច្រើនខែមកហើយ។ភាពជោគជ័យនេះបណ្តាលអោយ ខាងផលិតកម្មនិងសហការីរំភើបចិត្តហើយបានរិះរកវិធីអាប់ដេត អោយប្រសើរឡើងទៀតសំដៅយកគុណភាពតបការគាំទ្រ។