តារាចម្រៀង ផុន ផានិត បានសម្រេចគោលដៅ ចូលជ្រក លើផលិតកម្មផ្លូវការហើយ បន្ទាប់ពី លោកតស៊ូជាមួយការងារយ៉ាងលំបាក។ ពេលនេះ លោកបាននឹងត្រៀមបង្ហាញ បទថ្មី ដែលមានឈ្មោះថា ផ្ញើលុយចងដៃ៨២០០០រៀល ដែលបានសម្រិតសម្រាំង និងមានតារាល្បី១ចំនួនចូលរួមសម្តែង។ ផលិតកម្មដែលផុន ផានិត ជាប់ឈ្មោះជាតារាចម្រៀងនៅទីនោះឈ្មោះថា «ដាវីត្រា» ដែលបានសម្លឹងឃើញពីទឹកដម សំឡេងរបស់លោកយកមករួមការងារ។ លោកផានិត មានអារម្មណ៍ រីករាយណាស់ក្រោយពេលខ្លួនអាចដើរ ដល់ចំនុចមានផលិតកម្មដូចគេឯង ដើម្បីបំបែកទីផ្សារ។លោកថា បទចម្រៀងខាងលើ ដែលនឹងត្រៀមចេញអឹមវីឆាប់ៗខាងមុខ ក្រៅពីតារាសម្តែងលេចធ្លោមួយចំនួនចូលរួម ក្នុងនោះក៏មានអ្នកប្រដាល់ផងដែរ។ យ៉ាងណា លោករំពឹងថា បទនេះនឹង ទាក់ទាញគួរសមព្រោះយើងមិនទាន់មានមុខមាត់ខ្លាំង តែសង្ឃឹមលើការចាប់អារម្មណ៍របស់បងប្អូន។លោកអរគុណខាងផលិតកម្ម ដាវីត្រា ដែលបានជួយផ្តល់ទ្រនំជូនលោក។ ផានិត បានចូលមកចាប់អាជីពជា អ្នកចម្រៀង ច្រើនខែមកហើយ ។ បើទោះជាលោកនៅមិនទាន់ទាញឆក់បានភាពល្បីល្បាញ តែលោកនៅ ព្យាយាមឈ្មុលជាមួយនិងការងារចម្រៀង។ហេតុផលរំពឹងមុតមាំថា ថ្ងៃណាមួយនិងមានការពេញនិយមហើយបំបែកការចាប់អារម្មណ៍បាន និងដើម្បីស្វែងថវិកាលើកកម្ពស់គ្រួសារអោយត្រដែត។
ផ្ញើលុយចងដៃ ៨២,០០០រៀល – ផុន ផានិត [OFFICIAL FULL MV]
ផ្ញើលុយចងដៃ ៨២,០០០រៀល – ផុន ផានិត [OFFICIAL FULL MV]និពន្ធMelody និងទំនុកច្រៀង៖ គិន កក្កដាសម្រួលតន្រ្តី៖ កែវ ម៉ារ៉ាច្រៀងដោយ៖ ផុន ផានិតឧបត្ថម្ភដោយ៖ PengWine-The Power of Wine
Posted by PengWine-The Power of Wine on Monday, October 5, 2020