ខេត្តរតនគិរី៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំ ដោយលោកវរសេនីយ៍ទោ សុខ មិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ
កាលពីថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ បានចុះជួយសង្គ្រោះស្ត្រីមានផ្ទៃពោះម្នាក់ ដោយបានបញ្ជូនទៅសម្រាលកូន នៅក្នុងមន្ទីរពេទ្ត។
មន្រ្តីកងរាជអាវុធហត្ថស្រុក បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះនោ ឈ្មោះ រចំ ថើម អាយុ ២២ឆ្នាំ ជនជាតិភាគតិច (ចារ៉ាយ) មានលំនៅក្នុងភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដា ខេត្តរតនគិរី។ ស្ត្រីរូបនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ៕