មីយ៉ាន់ម៉ា៖តាមការចេញផ្សាយសារព័ត៌មាន ចិនស៊ីនហួរ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ក្រសួងការបរទេសមីយ៉ាន់ម៉ាកាលថ្ងៃពុធនេះបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថារបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២០ ដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះដោយក្រសួងការបរទេសសហរដ្ឋអាមេរិកបង្ហាញពីការភាពមិនត្រឹមត្រូវក្នុងការឆ្លុះបញ្ចាំងពីជំហានសំខាន់ៗរបស់មីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ នៅក្នុងរបាយការណ៍នេះ សហរដ្ឋអាមេរិកចាត់ទុកប្រទេសមីយ៉ាន់ម៉ាស្ថិតនៅក្នុងលំដាប់ថ្នាក់ទី ៣ ជាប្រទេសមានបញ្ហាជាច្រើនផ្នែកសិទ្ធមនុស្ស ដែលមីយ៉ានម៉ាអះអាងថា វាមានភាពផ្ទុយទៅនឹងអ្វីដែជាកិច្ចប្រឹងប្រែងរដ្ឋាភិបាលរបស់ខ្លួនបានអនុវត្តតាមបទដ្ឋានអប្បបរមា។
ក្រសួងការបរទេសមីយ៉ានម៉ា រំលឹកថាប្រទេសមីយ៉ាន់ម៉ាមានវឌ្ឍនភាពជាច្រើននៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មជួញដូរ និងមានមនុស្សជាច្រើនត្រូវបានកាត់ទោសចំពោះបទល្មើស ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយរបាយការណ៍នៃចំនួនករណីជួញដូរមនុស្សដែលបានរាយការណ៍ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា បានបង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំមុន ៗ ដោយនិយាយថាភាគច្រើននៃករណីអ្នកជួញដូរទាំងអស់មិនមែនសុទ្ធតែកើតឡើងពីប្រទេសមីយ៉ាន់ម៉ា ទាំងអស់នោះទេ។ ។