កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ Gatick និង Job ដែលជាអ្នកនៅលើទូកថ្ងៃកើតហេតុជាមួយតារាស្រី Tangmo បានចូលខ្លួនផ្តល់ចម្លើយដល់ខាងក្រុមសង្កេបរឿងក្តី តាមការកោះហៅ។ក្រោយពីចូលជួបសួរចម្លើយអស់ជាង ៣ ម៉ោង Gatick ក៏ត្រូវបាន គេ រា យ កា រ ណ៍ ថានាងសារភាពហើយ ហើយនាងក៏ត្រូវបានគេចោទប្រកាន់ពីបទបានភូតភរ និង រាយការណ៍មិនពិតពីករណី ស្លា ប់ របស់ Tangmo។បន្ទាប់ពីការស៊ើបអង្កេតចប់ គេនឹងកាត់ទោសនាងតាមផ្លូវច្បាប់ ហើយមុននឹងបញ្ជូនទៅតុលាការស្រុក Nonthaburi នោះ Gatick មិនត្រូវបានគេធានាឱ្យនៅក្រៅឃុំនោះឡើយ។បន្ថែមពីនេះ Gatick ក៏បានទម្លាយឱ្យដឹងដែរថា ៖ «ខ្ញុំមិនធ្លាប់បដិសេធការស្នើសុំជួបពីប៉ូលិសនោះទេ ហេតុការណ៍អ្វីចាំបាន ក៏និយាយប្រាប់មករហូត ចំពោះព័ត៌មានផ្សេងៗដែលនិយាយថា ខ្ញុំមិនហ៊ានចេញពីផ្ទះ គឺមិនពិតទេ។ ខ្ញុំនៅប្រើជីវិតតាមធម្មតា នៅតែជូនកូនទៅសាលាដូចរាល់ដង តែពេលនេះខ្ញុំសុំជម្រះសំណុំរឿងនេះឱ្យហើយសិន មុនចូលធ្វើការ។ ខ្ញុំមិនខ្លាចនោះទេ ព្រោះគ្មានអ្នកណាមកគំរាមនោះឡើយ»។
«ចំពោះរឿងណាដែលខ្ញុំមិនដឹង ហើយនិយាយទៅគឺវាពិតជាខុស ការពិតគឺការពិត តែយើងនិយាយអ្វីដែលយើងមិនដឹងច្បាស់ ហើយវាក៏បានធ្លាក់មកលើខ្លួនយើងដូចគ្នា។ ចំពោះរឿង Tangmo បត់ជើងតូច ខ្ញុំថាកាត់ចោលទៅ ព្រោះខ្ញុំមិនធ្លាប់និយាយតាំងពីដើម ចំពោះរឿងនេះគ្រប់យ៉ាងគឺ Sand ជាអ្នកអះអាង ខ្ញុំមិនដែលនិយាយទេថាខ្ញុំឃើញ Tangmo បត់ជើងតូចនៅចុងទូក។ ហើយខ្ញុំនៅតែអះអាងថា ខ្ញុំស្រឡាញ់ Tangmo អ្នកដឹងក៏ដឹង ឪពុក Tangmo ក៏បានដឹង អាចតែអ្នកខាងក្រៅមិនដឹង បើមិនស្រឡាញ់រាប់អានគ្នា អ៊ីចឹងមុខជាមិនអាចនៅជាមួយគ្នាបានដល់ ២០ ឆ្នាំនោះទេ»៕