ភ្នំពេញ:ប្រិយមិត្តបានដឹងគ្រប់គ្នាហើយថាកាលពីថ្ងៃទី០៥ខែមេសាឆ្នាំ២០២២ម្សិលមិញគ្រូ តឿ ដែ លល្បីរឿងស៊ីអាចម៍គោនៅលើបណ្តាញសង្គមនោះត្រូវបានសមត្ថកិច្ចខេត្តកណ្តាលបានកោះហៅមកសួរនាំនិងអបរំធ្វើកិច្ចសន្យាដើម្បីបញ្ឈប់សកម្មភាពបែបនេះ។បន្ទាប់ពីឃើញបែបនេះភ្លាមៗនោះគេឃើញមានអ្ន កប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនិងមហាជនមួយចំនួនបានសម្តែងការគាំទ្រចំណាត់ការរបស់ស មត្ថកិច្ចខណ:ខ្លះទៀតហាក់ហួសចិត្តចំពោះរឿង នេះដោយប្រៀបប្រូចទៅគ្រូមហាជ័យមហាជុំបារមីស្តេចនាគមិនហ៊ានលោតទឹក។
ដោយឡែកងាកមកចាប់អារម្មណ៍ចំពោះលោកឧក ញ៉ា សម្បត្តិវិញលោកមិនបានបញ្ចេញមតិអ្វីរឿងទេ គ្រាន់តែលើកឡើងថាកន្លងមកលោកឧកញ៉ាចូលចិ ត្តលើការសម្តែងរបស់ក្រុមគ្រូតឿ។លោកឧកញ៉ាបា នបញ្ជាក់ថាខ្ញុំចូលចិត្តមើលវីដេអូពួកគាត់ហើយតែ ងតែសើចសប្បាយជារៀងរាល់ថ្ងៃជាពិសេសតួអង្គ គ្រូតឿតែម្តង។
លោកឧកញ៉ាបានបន្តទៀតថា ខ្ញុំដឹងថាពួកគាត់ផ លិតវីដេអូដើម្បីរកប្រាក់ចិញ្ចឹមជីវិតមិនដឹងថាធ្វើទៅប៉ះពាល់ដល់មុខមាត់ប្រទេសនោះទេសូមបងប្អូនប្រជាពលរដ្ឋអភ័យទោសពួកគាត់ផងអ្វីដែលខុសហើយសូមកែសម្រួលអោយល្អវិញហើយបន្តខិតខំធ្វើអោយកាន់តែល្អបន្តទៀតណាប្អូនបងនៅតែបន្តគាំទ្រ។បងសូមឧត្ថម្ភថវិកា៥០០ដុល្លារជូនក្រុមប្អូនសូមទំនាក់ទំនងមកកាន់ផេកក្រុមការងារនឹងផ្តល់ជូន៕