តារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត ដែលត្រូវជាកូនស្រីបង្កើតរបស់លោក ហួឡាវីបានបង្ហោះសារទាំងក្តីសោកសៅក្រោយពេលអ្នកម្តាយរបស់កញ្ញាបានចែកឋានអស់រយៈជិតមួយឆ្នាំហើយនោះ។ពេលនេះកញ្ញាបានបាត់បង់អ៊ុប្រុសជាទីស្រឡាញ់របស់កញ្ញាហើយនេះបើយោងតាមការបង្ហោះសារពី ហ្វេសប៊ុករបស់កញ្ញាផ្ទាល់។កញ្ញា វី ឌីណែត ពិតជាមានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ពេលដែលបាត់បង់លោកអ៊ុប្រុស ។ ជាមួយគ្នានោះផងដែរ កញ្ញា វី ឌីណែត ក៏បានអរគុណដល់លោកអ៊ុ ដែលបានខំប្រឹងសរសេរតាក់តែងរកនឹកទាំងយប់ទាំងថ្ងៃនូវប្រវត្តិម្តាយរបស់ក្មួយទាំងសុខភាពអ៊ុខ្សោយ។
វីឌីណែតបង្ហោះសារទាំងក្រៀមក្រំថា”អ៊ុអេីយអ៊ុអ៊ុហត់ហេីយពីពេលនេះទៅអ៊ុឈប់លេបថ្នាំឈប់ចាក់ថ្នាំទៀតហេីយសូមវិញ្ញាណក័ន្ធអ៊ុបានទៅកាន់សុខគតិភពអរគុណនៅមរតកចុងក្រោយដែលផ្តល់អោយក្មួយនិងគ្រួសារអ៊ុសរសេរតាក់តែងរកនឹកទាំងយប់ទាំងថ្ងៃនូវប្រវត្តិម្តាយរបស់ក្មួយទាំងសុខភាពអ៊ុខ្សោយ ហេតុអ្វីអោយខ្ញុំបាត់បង់មនុស្សជាទីស្រលាញ់ផ្ទួនៗបែបនេះ???”៕