កណ្តាលៈ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅក្នុងដីចម្ការស្វាយស្ថិតនៅភូមិបត់តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ស្ត្រីម្នាក់និងបុរសជាសាហាយស្មន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យោងតាមពាក្យបណ្ដឹងរបស់ប្ដីដោយចោទប្រកាន់អំពីបទល្មើសផិត ។ជនរងគ្រោះជាប្តីមានឈ្មោះ ឡុញ វណ្ណៈ អាយុ៥១ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរជាអាជីវករ ចំណែកជនសង្ស័យ២នាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សួន ពៅ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរសម្អាងការ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ និង សាហាយស្មន់មានឈ្មោះ អ៊ុ ពន្លក មុខរបរជាកសិករ ។
តាមអង្គហេតុបានរៀបរាប់ថា ជនរងគ្រោះជាបុរសពោះម៉ាយកូន៣នាក់ ។ ចំណែកជនសង្ស័យជាស្ត្រីមេម៉ាយតែគ្មានកូននោះទេ ។ បន្ទាប់មកអ្នកទាំង២ក៏បានយកគ្នាជាប្តីប្រពន្ធដោយមិនបានរៀបការឬសែនប្រេងអ្វីឡើយ តែពួកគាត់ទាំង២នាក់បានចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់ត្រឹមត្រូវ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ហើយទទួលបានកូនប្រុសម្នាក់អាយុ១៤ឆ្នាំជាចំណងដៃជនសង្ស័យនិងជនរងគ្រោះ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២១ រស់នៅចេះតែរកាំរកូសមិនចុះសម្រុងនឹងគ្នាហើយជនរងគ្រោះក៏បានដាក់ប្រព័ន្ធតាមដាន GPS តាមទូរស័ព្ទរបស់ប្រពន្ធក៏ឃើញលោតនៅចំណុចដីចម្ការស្វាយរបស់ឈ្មោះ អ៊ុ ពន្លក ស្ថិតនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាច្រើនលើកច្រើនសារ ។
ក្រោយមកទៀត នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទីរសៀល ជនរងគ្រោះបានឃើញប្រពន្ធកំពុងអង្គុយផឹកស្រាបៀរជាមួយសហាយស្មន់ឈ្មោះ អ៊ុ ពន្លក នៅក្នុងដីចម្ការស្វាយ ទើបជនរងគ្រោះបានប្ដឹងមកសមត្ថកិច្ចក្រុងតាខ្មៅ ឲ្យចុះទៅឃាត់ខ្លួនអ្នកទាំង២តែម្ដង ។ជនសង្ស័យជាប្រពន្ធបានសារភាពថា គាត់បានផិតប្តីហើយទៅស្រឡាញ់គ្នាជាមួយសាហាយស្មន់ ឈ្មោះ អ៊ុ ពន្លក ចាប់តាំងពីខែសីហា ឆ្នាំ២០២១ មកម្ល៉េះ ដែលស្គាល់គ្នានិងទំនាក់ទំនង តាមទូរស័ព្ទហើយធ្លាប់រួមភេទជាមួយគ្នាជាច្រើនលើកច្រើនសា នៅក្នុងផ្ទះដីចម្ការនេះតែម្ដងជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់ ៕