តារាសម្តែង ដេននី ក្វាន់ ថ្មីៗនេះ បានទម្លាយរូបថតតេស្តទឹកនោមមួយសន្លឹកនៅលើគណនីហ្វេសប៊ុករបស់នាង ដោយបានបញ្ជាក់ថា កាដូជូនខ្លួនឯង។ តាមរយៈកាទម្លាយកាពិតនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតារាស្រីរូបនេះត្រូវបានគេដឹងថា នាងចង់បានកូនម្នាក់ទៀត ខណៈដែលរូបនាងតែងតែផុសរូបកៀកកើយជាមួយបុរសម្នាក់ដែលតែងតែបិទមុខ ដែលគ្រប់គ្នាសង្ស័យថា ជាគូស្នេហ៏ថ្មីរបស់នាង ។ក្រោយពីបានទម្លាយការពិតនេះបែបនេះ ធ្វើឲ្យអ្នកគាំទ្រជូនពរនាងគ្រប់គ្នា ដោយអ្នកខ្លះចង់ដឹងថា តើនេះគឺជាការពិតរឺយ៉ាងណា ចំណែក តារាស្រីរូបនេះវិញក៏បានបញ្ជាក់ទៅវិញថា មិនមែនលេងសើចទេ តែវាជាការពិត ។
ដោយកាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ តារាម៉ូដែល និងសម្ដែងដ៏សិចស៊ី ដេននី ក្វាន់ បានទម្លាយការពិតថា កុមារី ល្អហួស ដែលគេគ្រប់គ្នាស្គាល់ថា ជាក្មួយស្រីរបស់នាងនោះ ស្រាប់តែនាងបានទម្លាយការពិតថា ល្អហួស គឺជាកូនបង្កើតរបស់នាង រហូតធ្វើឲ្យមហាជនគិតថា មិនជឿនោះទេ ព្រោះតាំងពីដើមមកគេមិនដែលឮថា ដេននី ក្វាន់ បានរៀបការ ឬមានស្វាមីម្ដងណាឡើយ៕