ទីបំផុត ស្រីស្អាតមកពីប្រទេសឥណ្ឌា បានក្លាយជាម្ចាស់មកុដ ចក្រវាឡពិភពលោក លើកទី៧០ ដែលបានបិទការប្រកួតនាព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២១មុននេះ ពីប្រទេសអុីស្រាអែល។ ការប្រកួតឃើញថា មានភាពស្វិតស្វាញជាទីបំផុត ហើយសម្រស់នារីដែលជាប់top កំពូលៗពិតជា ស្រស់ស្អាត សមបំផុត គ្មានទើសភ្នែកមហាជនឡើយ។
កញ្ញាមកពីប្រទេស ឥណ្ឌា ឃើញថា លេចចេញនូវភាពទាក់ទាញណាស់ ។ នាងស្រស់ស្អាតពិតប្រាកដមែន សមសួនតែម្តងនៅពេលប្រកាសអោយ បានក្លាយជារាជនីកំពូលសម្រស់។ អ្នកណាៗ ក៍និយាយនិងលាន់មាត់ថា ឥណ្ឌាស្អាតសាហាវដាច់គេតែម្តង។ ឆ្នាំនេះ លក្ខណៈជ្រើសរើសឃើញថា ទទួលបានការពេញចិត្តខ្លាំង ពីសំណាក់អ្នកទស្សនា។ ជាងនេះទៅទៀត បេក្ខភាពដែល រើសបានពី១វគ្គទៅមួយវគ្គឃើញថា សមប្រកបដោយការទទួលយកបាន។ បើទោះជាអ្នកធ្លាក់មានការ បាក់ទឹកចិត្តហត់ហេវ ចំណាយពេលវេលា ច្រើនបែបណា តែការរកឃើញ ស្រីស្អាតឆ្លាតពូកែ ជឿជាក់នេះ ស្តែងចេញដោយភាពសុក្រិត។
សម្រាប់បេក្ខភាពកម្ពុជាយើង នាង ងិន ម៉ារ៉ាឌី មិនបានជាប់១៦ប្រទេសចុងក្រោយទេ។ នាងបានព្យាយាម យកអស់លទ្ឋភាពរួចហើយ អំពីការលើកស្ទួយមុខមាត់ប្រទេសជាតិ។ យើងក៍បានលើកកិត្តិយស ខ្លាំងដែរ ក្នុងការបង្ហាញឈុតតំណាងជាតិលើឆាក អោយគេស្គាល់។ នារី៥នាក់ចុងក្រោយមាន ប្រទេស ហ្វីលីពីន ប៉ារ៉ាហ្គាយ កូឡុំប៊ី អាហ្វ្រិចខាងត្បូង និងឥណ្ឌា។ លេខ១បានទៅលើឥណ្ឌា លេខ២ប៉ារ៉ាហ្គាយ និងលេខ៣ អាហ្វ្រិិចខាងត្បូង។