នៅក្នុងស្ថាប័ន ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ សុទ្ឋតែដឹងថា អ្នកនាង សែម ឆវី ប្រពន្ឋលោក សាវិន ហ្វីលីព ជាពិធីការិនីប្រចាំក្រសួង បែបផ្លូវការគ្រប់កម្មវិធីនានា។ អ្នកនាង ឆវី មានទឹកដមសំឡេង មុតស្រួច ច្បាស់ពាក្យពេចន៍ អក្ខរាវិរុទ្ឋ ខ្មែរ និងភាសាអង់គ្លេស។ ម្ល៉ោះហើយរាល់កម្មវិធីនានា ដែលក្រសួង ប្រារព្ឋឡើង អ្នកនាងរមែងក្រសោបបាន ហើយគេចមិនផុតពីការចាត់តាំងជឿទុកចិត្ត របស់ថ្នាក់លើជូនអ្នកនាងចាត់ការ មិនបារម្មណ៍ខ្លាចខុស។
មានការភ្ញាក់ផ្អើលពេញ សង្គមសិល្បៈ ដែលគេបានឃើញ អ្នកនាងសែម ឆវី និងកូនប្រុសច្បង ទើបពេញរូបរាង កម្លោះស្តូកបានចាប់ដៃគ្នា ធ្វើការងារថ្នាក់ជាតិ លើការសម្តែងទម្រង់ផ្ទាំង ទស្សនីយភាព របាំបុរាណខ្មែរ នាសាលសន្និសីទចតុម្មុខកាលពីពេលកន្លងទៅ។ អ្នកនាងឆវី ដែលយល់ការឆ្អិន មានបទពិសោធន៍ច្រើនលើផ្នែកនេះ ហាក់ធម្មតា។ ប៉ុន្តែកូនប្រុស របស់អ្នកនាង និងជាបណ្តូលចិត្តលោកហ្វីលីព បានធ្វើអោយភ្ញាក់ផ្អើលព្រោះ បានបំបែកការងារ បានយ៉ាងរលូន និយាយជាភាសាអង់គ្លេស ប្រកបដោយទឹកដមល្អ តុងលើកដាក់គឺទទួលយកបាន។ បែបនេះហើយ ទើបគេយល់ថាចាប់ពីពេលនេះទៅ លោកហ្វីលីព និងអ្នកនាងឆវី មានកូនម្នាក់ទៀតដើរលើគន្លងសិល្បៈ ខណៈកូនស្រីមួយរូបដុង ការសម្តែង។
បើគិតពីអាជីព អ្នកនាងសែម ឆវី មិនត្រឹមតែជំនាញច្បាស់លើផ្នែកពិធីការិនីថ្នាក់ជាតិនោះទេ ។ អ្នកនាងក៍ជាតួសម្តែងដ៍បុិនប្រសព្វធ្លាប់ឆ្លង កាត់ការសម្តែងនៅក្នុងវិស័យភាពយន្តបាន ជាច្រើនរឿងមកហើយ។ អ្នកនាងកម្រ ស្រូតម្នីម្នារមកសម្តែង ដោយសារតែ មមាញឹកការងារ ទើបមិនសូវទទួលច្រើន ទុកអោយស្វាមីវាយលុកច្រើនជាង។ គូស្នេហ៍ចាស់ទុំមួយគូនេះ មិនសូវហុឺហាររបស់ នោះទេ ប្រើឡានធនល្មម។ប៉ុន្តែគេល្បីថា លោកហ្វីលីព និងភរិយា ដើរទិញតែដីទុកច្រើនកន្លែង កុំហក់ឃើញពួកគាត់បែបនេះ ជាអ្នកមានលាក់ទ្រព្យ សាមញ្ញបំផុត។