បទចម្រៀងមួយបទថ្មីទៀតហើយ កំពុងតែទទួល បានការចាប់អារម្មណ៍ពេញ បណ្តាញសង្គម មានចំណងជើងថា «សុំទឹកមួយផ្តិល» ដែលមានចង្វាក់រាំ សប្បាយបែបខ្មែរយើងសុទ្ឋ។ បទនេះគ្រាន់តែឭចេញមក គឺទម្លាក់ចោលការងារ សិនហើយ នឹងងាកមកស្តាប់សិន ស្រួលមិនស្រួលអាចឡើងរាំលេងទឹកមុខដាក់គ្នាក៍ថាបាន។ នេះជាកាដូចុងឆ្នាំដែល មានបទបែបខ្មែរ សំឡេងទ្រខ្មែរបានបន្លឺឡើង ក្លាយជាការទាក់ចិត្ត។
បទចម្រៀងនេះច្រៀង ដោយកញ្ញា សុន ស្រីណុច ដែលមហាជនមួយចំនួន ដឹងថា តារារូបនេះ មាមប្រវត្តិប្រកួត ឬ ប្រឡងចម្រៀង មួយចំនួន ដូចជា កម្មវិធីX factor Cambodia និងសំនៀងឯក របស់ទូរទស្សន៍បាយ័នជាដើម។ តារាស្រីរូបនេះ ក៍តស៊ូ ក្នុងការប្រឡង និងឈ្មុតលះបង់ច្រើនលើ អាជីពចម្រៀង។ តារាដែលមានប្រភពមកពីខេត្តកំពង់ស្ពឺរូបនេះ កំពុងមានយីអ៊ុនខ្លះៗហើយ ដោយសារកំពុង ផ្ទុះបទចម្រៀង សុំទឹកមួយផ្តិល ផ្អើលអស់ឋានកណ្តាលពេលនេះ។ មានអ្នកនាំគ្នានិយាយថា ស្រីណុច មានតុងសំឡេង ស្រដៀងមេម៉ាយ មានយីអ៊ុន ឬរត្ន័ រចនា ហើយដំណើរបែបនេះ ពិតជាវិវត្តន៍ជា តារាលេចធ្លោដូច មេម៉ាយចាយរាងនោះ មិនខាន។
មុនពេលឆក់បាន ការចាប់ចិត្តនេះ សុន ស្រីណុច ឧស្សាហ៍ឡើងច្រៀង តាមកម្មវិធីបាយ័ន ដូចជា តន្ត្រីស្រុកស្រែ និង រាត្រីពណ៌ស្វាយ ជាច្រើនដង ព្រោះខាងស្ថានីយ៍ឃើញនាង មានទេពកោសល្យ និងសំឡេងល្អ។ ទស្សនិកជន បានជូនពរអោយ នាងឆាប់ទទួលបាន ប្រជាប្រិយភាពបន្តទៀត ដើម្បីសម្រេចក្តីប៉ងប្រាថ្នា និងការលះបង់កន្លងមក។ ចង់ដឹងថា សំឡេងរបស់នាង សុីនឹងបទនេះ បែបណា សូមអញ្ជើញចូលរួម ទស្សនាស្តាប់កម្សាន្តដូចតទៅ៖