ភ្នំពេញ:តារាចម្រៀងសំនៀងមនោសញ្ចេតនាលោ ក សុះ ម៉ាច មុននេះបានធ្វើឲ្យមហាជនចាប់អារម្ម ណ៍គ្រប់គ្នាក្រោយពេលដែលតារាជើងចាស់រូបនេះបានសម្រេចផ្លាស់ប្តូរស្តាយម៉ូដសក់ថ្មីបន្ទាប់ពីរក្សា ទុកច្រើនឆ្នាំមកនេះ។តារាចម្រៀងលោក សុះ ម៉ាច កន្លងមកត្រូវបានគេដឹងថាលោកបានសម្រេចថែរក្សាទុកសក់វែងមានរយ:ពេលប្រហែល២ឆ្នាំមកហើយដោយកាលនោះលោ កយល់ថាការទុកសក់វែងនេះជាការស្រលាញ់និងក៏អាចផ្តល់នូវភាពត្រជាក់ត្រជុំចំពោះលោកហើយ នឹងក្រុមគ្រួសារផងដែរ។
យ៉ាងណាមិញបន្ទាប់លោកបានថែរក្សាសក់វែងនេះអស់ច្រើនឆ្នាំមកនោះឥឡូវស្រាប់តែគេឃើញលោក សុះ ម៉ាច បានសម្រេចកាត់ខ្លីវិញយ៉ាងភ្ញាក់ផ្អើលខ ណ:មានអ្នកគាំទ្រមួយចំនួនសរសើរថាពេលលោកកាត់សក់ខ្លីបែបនេះមើលទៅក្មេងនិងស្អាតជាងមុន ។លោក សុះ ម៉ាច បាននិយាយដោយខ្លីថាលាហើយសក់វែង..។ចំពោះមូលហេតុត្រូវបានលោក សុះ ម៉ា ច បញ្ជាក់ថា”ដោយសារអ្នកម្តាយប្រពន្ធព្រមទាំងមិ ត្តភក្តិគ្រប់ស្រទាប់វណ្ណៈសំណូមពរអោយខ្ញុំកាត់ស ក់ខ្លីទើបលោកសម្រេចកាត់់ចេញពេលនេះតែម្តង” ។
តារាចម្រៀងលោក សុះ ម៉ាច បាននិយាយបន្ថែមទៀតថាមានមិត្តភក្តិខ្លះក៏បានសុខចិត្តចេញលុយអោយថ្លៃកាត់សក់ទោះខ្ពស់ប៉ុណ្ណាក៏ដោយ។ជាមួ យគ្នានេះលោកក៏សង្ឃឹមថាក្រោយពីកាត់សក់ហើ យនឹងមានជោគសិរីនិងសំណាងល្អពីថ្ងៃនេះតទៅ ផងដែរ៕