ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ចុះធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលមានជំងឺប្រចាំកាយ ហើយវា.យធ្វើបា.បឪពុកម្ដាយ រួមនិងទ្រព្យសម្បត្តិនៅក្នុងផ្ទះ កាលពីវេលាម៉ោង ១១និង ៣០នាទីព្រឹកថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបេតុងផ្លូវលេខ៧ ក្នុងបុរីពិភពថ្មីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមប្រភពព័ត៌មាន ពីអ្នកជិតខាង បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ បានវា.យទៅលើឪពុកម្ដាយចាស់ៗ បណ្ដាលឲ្យរងរបួសស្របពេលនោះ អ្នកជិតខាងក៏បានចូលទៅជួយ និងបានដឹកឪពុកម្ដាយរបស់បុរសខាងលើ យកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ហើយក៏បានរាយការណ៍មក សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីចុះជួយធ្វើអន្តរាគមន៍ ពេលដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ចុះទៅដល់កន្លែងកើតហេតុ បុរសខាងលើក៏បានទាញដំបនិងកាំ.បិតដេញវា.យ និងដេញចាក់ទៅលើសមត្ថកិច្ច ពេលនោះលោក តុល តូនី នាយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ក៏បានរាយការណ៍ទៅខាងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ ដើម្បីចុះមកជួយបន្ថែមទៀត។ពេលដែលសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ បានមកដល់កន្លែងកើតហេតុ ក៏បានធ្វើការឃាត់ខ្លួន និងចាប់យកខាងបុរសខាងលើ ដាក់ចូលរថយន្ត ដឹកទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
ពេលដែលយកបុរសខាងលើ ទៅដល់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ក៏មានសាច់ញាតិរបស់បុរសខាងលើ បានទៅធានាបុរសខាងលើ យកមកវិញ ដោយសារតើបុរសខាងលើ មានជំងឺសរសៃប្រសាទប្រចាំកាយ ពេលដែលជំងឺធ្វើទុក្ខម្ដងៗ តែងតែវា.យធ្វើបា.បឪពុកម្ដាយបែបនេះមិនថារបស់របរនៅក្នុងផ្ទះទេ ដោយសារតែមិនមានពាក្យបណ្ដឹង ពីក្រុមគ្រួសារ សមត្ថកិច្ចក៏អនុញ្ញាតឲ្យបុរស ដែលមានជំងឺសរសៃប្រសាទ ប្រគល់ឲ្យទៅក្រុមគ្រួសារវិញ ហើយក្រុមគ្រួសារ ក៏បានយកបុរសខាងលើ ទៅមណ្ឌលកែប្រែផ្លូវចិត្ត ដើម្បីព្យាបាលជំងឺផងដែរ៕