ភ្នំពេញ:លោកព្រឹទ្ធាចារ្យ លី យូស្រ៊ាង អ្នកដឹកនាំភា ពយន្តដ៏ល្បីល្បាញនិងជាអតីតចាងហ្វាងផលិតក ម្មហេមពានភាពយន្តអំឡុងទសវត្សន៍៧០ទទួលមរ ណភាពដោយរោគាពាធ។លោកព្រឹទ្ធាចារ្យ លី យូស្រ៊ាង បានទទួលមរណភា ពនៅវេលាម៉ោង១១និង៥៨នាទីថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០២១ក្នុងជន្មាយុ៧៨ឆ្នាំដោយរោគាពាធនាគេ ហដ្ឋានរបស់លោកក្នុងក្រុងតាខ្មៅខេត្តកណ្តាល ក្រោយពីលោកធ្លាក់ខ្លួនឈឺធ្ងន់ស្លាប់មួយចំហៀងខ្លួនអស់រយ:ពេលជាង២ឆ្នាំកន្លងមក។នេះគឺជាដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកស្តា យបំផុតសម្រាប់ក្រុមគ្រួសារ និង អ្នកគាំទ្រដោយនេះបាត់បង់ធនធានដ៏កម្រលើវិស័យភាពយន្តរប ស់ខ្មែរ។ស្នាដៃលោក លី យូស្រ៊ាង មានដូចជា, រឿ ង បិសាចក្រមុំ, នាងមហោរី, រឿងព្រះពាយផាត់, រឿងត្រពាំង និងរឿងកន្សែងក្រហមជាដេីម។
សូមជម្រាបថាលោកព្រឹទ្ធាចារ្យ លី យូស្រ៊ាង កើតនៅថ្ងៃទី៦ខែធ្នូឆ្នាំ១៩៤៤នាស្រុកកោះសុទិនខេត្តកំពង់ចាម។លោកជាប្អូនបង្កើតរបស់លោក លី ប៊ុនយីម និងលោក លី វ៉ា។លោក លី យូស្រ៊ាងបានប្រឡូកក្នុងវិស័យភាពយន្តខ្មែរនៅឆ្នាំ១៩៦៥ដោយបានចូលសិក្សារៀនសូត្រផលិតខ្សែភាពយន្តដំបូងរឿង ព្រះធិនវង្សនាងពៅ ៕