តារាសម្តែង ហេង ស្រីពេញ និង សាច់ញាតិឪពុកម្តាយ មានការសោកស្តាយជាខ្លាំង និងតក់ស្លុតស្មារតី ជាពន់ពេកពេលដឹងថា ប្អូនកូនជាទីស្រឡាញ់ អស់ជីវិតដោយសារជនកំណាចដេញកាប់។ ម្ល៉ោះហើយម្នាក់ៗ មានការមិនអស់ចិត្តព្រោះ យល់ថាការស្លាប់មួយនេះ មិនត្រូវបានវែកមុខរក យុត្តិធម៌ ឬ ក្រុមជនបង្កវែកមុខអោយដឹងខុសត្រូវ។ ដូចនេះគេ រំពឹងថាសមត្ថកិច្ចនៅខេត្តកំពង់ស្ពឺ និងមិននៅស្ងៀមហើយ វែករកភាពត្រឹមត្រូវបើកវាំងននមួយនេះ អោយដឹងសខ្មៅ។
តារាសម្តែងហេង ស្រីពេជ្រ បានសុំចិត្តប៉ូលីស ឬ មានសមត្ថកិច្ច ជួយបង្កើនស្នាដៃថ្មីទៀត ដើម្បីពលរដ្ឋ ពិតជារួមសហការហើយ បើកយុទ្ឋនាការសើបអង្កេតករណីវាយប្រហារ រហូតបង្កអោយបាត់បង់ប្អូនប្រុស ធ្វើអោយប្រពន្ឋកូនអស់ទីពឹង។ ស្រីពេជ្រ បានបង្ហោះសារថា «អយុត្តិធម៌ណាស់ប្អូនប្រុសខ្ញុំត្រូវបានក្មេងស្ទាវមួយក្រុមដេញតាមកាប់សម្លាប់យ៉ាងព្រៃផ្សៃ នៅយប់ថ្ងៃទី23 ឈានចូលថ្ងៃទី 24 នៅវេលាម៉ោង 12:19 am នៅទីរួមខេត្តកំពង់ស្ពឺ។ សូមបងៗសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ជួយរកយុត្តិធម៌អោយគ្រុមគ្រួសារនាងខ្ញុំផង »។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ មហាជន រំពឹងជឿជាក់មុតមាំថា ភាគីជាមេកើយខាង ករណីនេះ នឹងមិននៅស្ងៀមជាដាច់ខាត ហើយនឹងវែកមុខរកអោយឃើញ ក្រុមក្មេងស្ទាវមកបំភ្លឺ រកការណ៍ពិត ជូនញាតិមិត្ត ដើម្បីអោយមហាជនជឿជាក់។
ហេង ស្រីពេជ្រ ទើបតែស្រឡះខ្លួនបានមួយរយៈ បន្ទាប់ពីចំណាយពេលព្យាបាលឪពុករងជំងឺបានធូរ អស់ថវិកាជាច្រើន។ នាងរែកពន់ច្រើនលើអ្នកផ្ទះ រាប់ទាំងការបីបាច់ចិញ្ចឹមប្អូនៗមួយចំនួន។ នេះជាអម្រែកថ្មីមួយទៀត ដែលហេង ស្រីពេជ្រ ប្រឈម ហើយមានតែការតស៊ូរំលែកទុក្ខនេះផងចុះ។ រំពឹងថា បណ្តាផលិតកម្មច្រើនទៀត បន្តយកតារារូបនេះសម្តែង ដើម្បីជួយសម្រួលជីវភាព ដែលចំណាយរាល់ថ្ងៃព្រោះ នាងមានតែរបរសម្តែងមួយនេះទេពឹងអាស្រ័យ។