ភ្នំពេញ:តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានធ្វើឲ្យមហាជននិងអ្នកគាំទ្រមានការភ្ញាក់ ផ្អើលខ្លាំងបន្ទាប់ពីនាងទម្លាយរឿងរ៉ាវផុងខ្លួនជំពាក់លុយគេរហូតដល់ទៅជាង៥០ម៉ឺនដុល្លារ។តារាកំប្លែង ខ្ញុង បានសារភាពបែបនេះថានាងខ្ញុំពិ តជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើនទាំងមានសែត គ្មានសែត នាងខ្ញុំពិតជាអស់លិទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគារដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ។
អ្នកនាង ខ្ញុង បានលើកឡើងទៀតថាដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូបសូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុគ្រោះផ្តល់ជូនខ្ញុំ១ដុល្លារផងចុះនាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុ កជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំ ណាងល្អសូមកុំជួបរឿងដូចខ្ញុំអី។
ដោយឡែកតាមរយ:ការLiveនៅលើទំព័រហ្វេសប៊ុកអ្នកនាង ខ្ញុង បានយំរៀបរាប់នៅព្រឹកថ្ងៃទី១៨ខែតុ លាឆ្នាំ២០២១នេះថាខ្លួនបានជំពាក់បំណុលគេសរុបមានចំនួន៥៧២០០០ដុល្លារដែលមានម្ចាស់បំ ណុលដែលនាងបានជំពាក់ប្រមាណជាង២០នាក់ឯណ្ណោះ។មូលហេតុដោយសារការខ្ចីមករកស៊ីហើ យក្ស័យធន់បូករួមទាំងការលេងតុងទីននិងបញ្ហាផ្សេងៗទៀយប៉ុន្តែពុំមែនលេងល្បែងស៊ីសងឡើ យ។ទន្ទឹមគ្នានោះអ្នកនាង ខ្ញុង ក្រៅតែចូលខ្លួនសារភាពនៅសាលា ដំបូងរាជធានីភ្នំពេញនាងក៏បានអំពាវ នាវដោយស្នើរសុំការយោគយល់ពីម្ចាស់បំណុលទាំងអស់ទុកឱកាសជាថ្មីដើម្បីឲ្យនា ងមានពេលរកស៊ីដោះបំណុលទាំងនេះផងព្រោះនាងមិនបានរត់គេចវេសទេ៕