ភ្នំពេញ:បន្ទាប់ពីមានការយល់ច្រឡំតាមរយ:ការប ង្ហោះសារទាលុយរឿងលេងតុងទីនតារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា បានចេញមុខសុំទោសតារាកំប្លែង២រូបគឺអ្នកនាង ខ្ញុង និងអ្នកនាង ស្រីអយ ជាសាធារណ:។គេចាំបានថាគឺអ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី ០៦ខែតុលាឆ្នាំ២០២១កន្លងទៅបានធ្វើការបង្ហោះរឿងរ៉ាវដ៏ភ្ញាក់ផ្អើលនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថាតារាកំប្លែង ខ្ញុង និង ស្រីអយ បានជំពាក់លុ យតុងទីនមិនទាន់សងទេ។ប៉ុន្តែដំណឹងនេះត្រូវបា នតារាស្រីទាំង២រូបខាងលើប្រតិកម្មថាផ្ទុយការពិត នឹងថែមទាំងព្រមានផ្លូវច្បាប់ផងដែរ។
ដោយសារមានប្រតិកម្មពីសំណាក់តារាកំប្លែងទាំង ២រូបនេះអ្នកនាង សឿ សុធារ៉ានៅថ្ងៃទី១១ខែតុលាឆ្នាំ២០២១បានចេញមុខបញ្ជាក់ជាថ្មីនិងសុំទោសអ្នកនាង ខ្ញុង ព្រមទាំងអ្នកនាង ស្រីអយជាសាធារ ណ:ដោយលើកហេតុផលថាខ្លួនយល់ច្រឡំ។អ្នកនាង សឿ សុធារ៉ា បានលើកឡើងថាការដែលអ្ន កនាងផុសឯកសារពួកគាត់ជំពាក់លុយរឿងតុងទី ននេះគឺជាការធ្វេសប្រហែសនឹងយល់ច្រឡំថ្ងៃខែរប ស់នាងទេ។ដូច្នេះអ្នកនាងសូមធ្វើការចេញឯកសារជាផ្លូវការនេះដើម្បីជាការសុំអភ័យទោសដល់បងប្អូ នទាំងអស់គ្នា។
ជាពិសេសគឺសុំអភ័យទោសអ្នកនាង ស្រេង សុកា ន់ដា( ហៅ ស្រីញ៉ុង )និងអ្នកនាង ជួន ចាន់រតនា ( ហៅស្រីអយ )ដែលនាងខ្ញុំបានធ្វើការមិនច្បាស់ ជាមួយគាត់ហើយធ្វើអោយបងប្អូនមានការយល់ច្រឡំដល់ពួគាត់។តារាសម្តែង សឿ សុធារ៉ា បន្ថែមទៀតថានាងខ្ញុំសូម ជម្រាបថាអ្នកនាងខ្ញុងគាត់បានទូទាត់លុយអោយនាងខ្ញុំដើម្បីបញ្ចប់រឿងតាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២១រួចរាល់អស់ហើយ។ដោយឡែកសម្រាប់អ្ន កនាងស្រី អយ គាត់ក៏បានទូទាត់អោយនាងខ្ញុំដើ ម្បីបញ្ចប់រឿងតាំងពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១រួ ចរាល់អស់ ហើយដែរ៕