ព្រឹត្តិការណ៍ ប្រកួតកញ្ញាឯកកម្ពុជា ឆ្នាំ២០២១ បានបិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី១១ តុលា ឆ្នាំ២០២១ ដោយមានការផ្សាយបន្តផ្ទាល់នៅ លើកញ្ចក់ទូរទស្សន៍បាយ័ន។ ជ័យលាភី៥រូប ត្រូវបានជ្រើសរើសនិងក្នុងនោះមាន កញ្ញាឯកម្នាក់គត់ដែលគ្រងមកុដ ក្រោយពេលដឹងថា មានសមត្ថភាពល្អ។ ទោះបីជាយ៉ាងណា ព្រឹត្តិការណ៍នោះ ក៍មានការចាប់អារម្មណ៍ លើឈុតតំណាងជាតិ យ៉ាងសម្បើមរបស់ អ្នកតាមដាន។
មានស្រីស្អាត២០រូប បានមកប៉ែងជើងគ្នា ដណ្តើមមកុដយ៉ាងស្វិតស្វាញ ក្នុងយើងឃើញថា អ្នកទាំង២០រូប បានខិតខំព្យាយាម ពង្រឹងទេពកោសល្យ ដើម្បី ប្រមូលការទាក់ទាញ។ យប់វគ្គផ្តាច់ព្រត្រ័ ឃើញថា មានវិញ្ញា ច្រើនប្រភេទ ត្រូវបានដាក់ចេញ ដោយម្ចាស់កម្មវិធី តម្រូវ ហើយ ម្នាក់ត្រូវតែខិតខំ ដើម្បីជាប់និង មានឱកាស ឡើងទៅកាន់ឆាកអន្តរជាតិ។ យ៉ាងណាក្នុងចំណោម វិញ្ញាសា ទាំងនោះ វិញ្ញា ឈុតតំណាងជាតិ ត្រូវបាន គេតាមដាន ហើយ ក៍ឃើញថា ឈុតនីមួយៗ ស្រស់ស្អាតប្លែកៗ ពីគ្នា ក្រោមការច្នៃប្រឌិតយ៉ាងលំបាក ពីនាក់រួមសហការ។
ក្នុងចំណោមឈុត តំណាងជាតិទាំង២០ ឈុត មានឈុត៣ រកឃើញថា ជាឈុតល្អដាច់គេ ដែលសូម្បីតែមហាជនក៍ សរសើរ ហើយសមទទួលបានជ័យលាភី។ ឈុតទាំង៣នោះរួមមាន៖ឈុត នាងភិម៉ាល័យ ភួងភិគន្ឋ គ្រងដោយកញ្ញាស្លាកលេខ១១ សារ៉ាន់ គីមឡាង ឈុត គ្រុឌជ័យ គ្រងដោយកញ្ញាស្លាកលេខ១០ អូន សុខលីន និងឈុត នាងសិតាព្រះអគ្គី គ្រងដោយកញ្ញា ស្លាកលេខ៦ ម៉ៅ រស្មី។ ការប្រកួតកញ្ញាឯក ឬវិស័យបវរកញ្ញានៅ កម្ពុជា នាពេលបច្ចុប្បន្ននេះឃើញថា កាន់តែទទួលបានការទាក់ទាញ និងប្រជាប្រិយ ពីសំណាក់អ្នកតាមដាន។ ម្ល៉ោះហើយសូម្បីតែការរៀបចំក៍ផ្ចិតផ្ចង់ អ្វីដែលពិសេស បេក្ខនារី ដែលដាក់ពាក្យប្រកួត សុទ្ឋស្រស់ស្អាត ហើយពោរពេញដោយ ភាពក្លាហាននិង សមត្ថភាព។