ភ្នំពេញ:លោកព្រឹទ្ធាចារ្យ ហេ ជុនសិក បានទទួល មរណភាពហើយកាលពីវេលាម៉ោង១២និង៤៥នា ទីថ្ងៃទី១០ខែតុលាឆ្នាំ២០២១នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ស្តាតអូឡាំពិកដោយជំងឺប្រចាំកាយផងនិងការវាយលុកយ៉ាងសាហាវពីជំងឺកូវីដ-១៩ ផង។តាមរយ:ដំណឹងមរណ:ទុក្ខដ៏សោកសៅនិងក្រៀម ក្រំបំផុតសម្រាប់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យហេ ជុ នសិក នេះដែរគេសង្កេតឃើញមហាជននិងអ្នកសិ ល្ប:ជាច្រើនបានសម្តែងការសោកស្តាយជាពន់ពេ កព្រមជាមួយការផ្ញើសារចូលរួមរំលែកទុក្ខនេះផងដែរ។ព្រឹទ្ធាចារ្យ ហេ ជុនសិក គឺជាអតីតតន្ត្រី ករវីយូឡុងជើងចាស់និងជាជំនួយការដ៏ជិតស្និទ្ធបំផុតរបស់អ ធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កាលពីទសវត្ស ៧០។នេះបើយោងតាមការបញ្ជាក់របស់ក្រុមព្រះសូរិយា។
លើសពីនេះលោកគ្រូ ហេ ជុនសិក ជាតន្រ្តីករដ៏ជំ នាញផ្នែកវីយូឡុងតាំងពីទសវត្ស៦០និងជាអ្នកនិ ពន្ធបទ ភ្លេងជាអ្នកសម្រួលតន្រ្តី និងជាអ្នកដឹកនាំភ្លេងប្រគំដ៏ពូកែមួយរូបផងដែរស្នាដៃសំខាន់ៗដែលលោកបានកសាងរួមមាន,បទ វាលស្រែមួយរយ ,បទ សោភិនីមាសស្នេហ៍,ប ទ ចន្ទពេញបូរមី,បទ សំរែកស្នេហ៍កម្មលោកិយ៍ ,ប ទ តាមកម្មផល ,បទ ស្តាយអើយសែនស្តាយ,បទ ជួយបង ,បទ បេះដូងកំព្រា ,បទ ស្នេ ហ៍យើង,បទ ថ្ងៃស្អែកបែកគ្នាជាដើម។
ទន្ទឹមនិងនេះក្នុងសម័យសាធារណរដ្ឋខ្មែរលោកក៏ បានក្លាយជាជំនួយការផ្ទាល់របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និ ងជារត់ការថតថាសចម្រៀ ងសម្រាប់ផលិតកម្មធំៗទៀតផង។ក្នុងវិស័យសិ ល្បៈចម្រៀងខ្មែរលោកព្រឹទ្ធាចារ្យ ហេ ជុនសិក គឺជាសាក្សីរស់ដំសំខាន់ដែលនៅចងចាំរឿង រ៉ាវជាច្រើនទាំងរឿងរ៉ាវសិល្បៈនិងរឿងរ៉ាវឯកជនរបស់សិល្បករល្បីៗជាច្រើន។សូមបញ្ជាក់ថាលោកគ្រូ ហេ ជុនសិក បានទទួលម រណភាពក្នុងអាយុ៨២ឆ្នាំ។វីរភាពនិងមរតកស្នាដៃរបស់លោកព្រឹទ្ធាចារ្យក្នុងវិ ស័យសិល្បៈចម្រៀងខ្មែរប្រជាជាតិខ្មែរទាំងមូលនៅចងចាំជានិច្ចគ្មានថ្ងៃបំភ្លេ ចបានឡើយ៕