ព្រោះតែជាបុគ្គល មានទំនួលខុសត្រូវ ចំពោះការងារច្បាស់លាស់ មិនរើសអើង ទើបគ្រាន់តែដឹងដំណឹងថា លោក ម៉ៅ ធនន្ទត្រៀមមកអង្គុយកៅអីថ្មីជាអភិបាលខេត្តកំពត បានភ្ញោចអារម្មណ៍ អ្នកស្រុកខេត្តកំពតតែម្តង។ សូម្បីតែ អ្នកនាង មាស សុវណ្ណរតនា ដែលមានស្រុកកំណើតនៅទឹកដីខេត្តកំពត ក៍ធ្លាប់គិតក្នុងចិត្តថា ចង់បានបុគ្គលគម្រូល្អមួយនេះមកជួយខេត្តខ្លួន។ទីបំផុតបានដូចបំណងមែន ពិតជានិស្ស័យដែលរកស្មានមិនដល់ និងមិនគួរអោយជឿ។
លោកម៉ៅ ធនិន ដែលធ្លាប់កាន់ការងារជា អភិបាលខេត្តពោធិសាត់ បានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាច្រើនជូនពលរដ្ឋខេត្តពោធិសាត់។ លោកត្រូវបានប្រជាជនខេត្តពោធិសាត់ គោរពស្រឡាញ់ជាទីបំផុតព្រោះ តែភាពសាមញ្ញ មិនគិតឋានៈធំតូច រមែងចុះមកដោះស្រាយបញ្ហារាស្ត្រ មិនអោយពិបាកចិត្តនិងវែកញែកជូនហេតុផល បានយ៉ាងត្រឹមត្រូវនិងមានតម្លាភាពល្អ។កត្តាល្អគ្រប់រូបភាពនេះហើយ បានជម្រុញអោយលោក ម៉ៅ ធនន្ទ ផ្ទុះការគាំទ្រកោតសរសើរ ពីមហាជនពេញបណ្តាញសង្គម។
អ្នកនាង មាស សុវណ្ណរតនា ម្ចាស់ប្រេនគ្រឿងសំអាងNUNA Brand បានសម្តែងនូវ ភាពរីករាយថា លោកម៉ៅ ធនន្ទជាបេះដូងរបស់ អ្នកខេត្តពោធិសាត់ពិតប្រាកដតាមរយៈស្នាដៃការងារ មានភាពសុក្រិតយុុត្តិធម៌។ដូចនេះហើយទើបមានការនឹកស្រណោះ ក្តុកក្តួលពីប្រជាជន គ្រាលោកមកផ្លាស់ការងារ ថ្មីមកខេត្តកំពត។ ក្នុងនាមអ្នកខេត្តកំពតម្នាក់ដែរ ពិតជាមានមោទនភាព បានឃើញគាត់មកកាន់ការងារ ហើយលោកជា អាយ ឌលយូរមកហើយ ដែលចង់ឃើញគាត់មកខេត្តខ្លួន ស្រាប់តែបានមកមែនពិតជារំភើប។ អ្នកនាងសង្ឃឹមថាលោក និងបន្តលើកស្ទួយការអភិវឌ្ឍន៍ខេត្តកំពត អោយល្អទៀតពិសេសវិស័យទេសចរណ៍ និងលុបបំបាត់តំបន់មានល្បែងសុីសង អោយអស់ជាបន្តបន្ទាប់ទៀត។