អតីតតារាចម្រៀង អភ័ព្ទ ពៅ បញ្ញាពេជ្រ បានតស៊ូជាមួយឆាកជីវិតពិការភាពដោយ ប្រឹងប្រែងលក់ដូរ សព្វយ៉ាងលើ អាជីពអនឡាញ។ ច្រើនឆ្នាំមកហើយ តារារូបនេះត្រូវបានមិត្តអ្នកគាំទ្រជួយ បញ្ជាទិញទំនិញ ពេលនាងLiveលក់។ ម្ល៉ោះហើយនាងរមែងបានថវិកា មួយចំនួនបានទុកដាក់មើលថែជំងឺ និងការចំណាយនៅថៃ។ក្រោយពីបានជួបចៃដន្យ របស់អតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ ជាមួយ តារាសម្តែង និងពិធីករលោក Raksa នាប្រទេសថៃ ក្រុងបាងកកមក ឃើញថា អ្នកទាំងពីរហាក់មាននិស្ស័យនិងគ្នា ហើយបានរាប់អានគ្នា។ នៅទីបំផុតអ្នកទាំងពីរ បានបង្កើតមុខរបរ ជាមួយគ្នាជួយលក់ដូរ អោយយោបល់គ្នាអោយរីកចម្រើន។ តារា២ដួងនេះ បានលក់ឥវ៉ាន់ផ្សេងៗលើ អន ឡាញ ដូចជាសម្លៀកបំពាក ម៉ាកប្លែកៗ និង គ្រឿងលម្អផ្សេងៗ។ ពេលLiveលក់ម្តងៗ ឃើញថា មានអ្នកចាប់អារម្មណ៍ហើយ ថា ជាដៃគូជំនួញ ដ៍មានការតស៊ូ និងថ្វីមាត់ល្អ។ បែបនេះហើយទើប រយៈពេលស្គាល់គ្នា មួយប្រាវអាច ទាញការតាមដានមិនអន់។
ពៅ បញ្ញាពេជ្រ បានបង្ហោះសារថា « ថ្ងៃនេះនាងខ្ញុំអាណិតបងរក្សាណាស់ ហត់ហើយខំឆ្លៀតមកជួយឡាយលក់សំលៀកបំពាក់អោយខ្ញុំទៀត ខំឡាយផង ច្រៀងផងមុខឡើងស្លេក គាត់ជាមនុស្សចិត្តល្អណាស់បងប្អូន ( ជីវិតនឹងវាសនាមើលមិនឃើញ បងប្អូន🙏❤️) សូមអរគុណបងប្រុស រក្សា Reak Sa»៕គួរបញ្ជាក់ថា ទាំងបញ្ញាពេជ្រ និង លោករក្សា បានសម្រេចចិត្តរស់នៅបណ្តោះអាសន្នក្នុងទឹកដីថៃ ព្រោះមានគោលដៅ។ បញ្ញាពេជ្រ រស់នៅដើម្បីព្យាបាលជំងឺផង រកសុីផង។ ឯលោករក្សាបាន សម្រេចចោលការងារ ក្នុងក្រុមហ៊ុននៅស្រុកខ្មែរ មកត្រាច់ចរ នៅប្រទេសថៃ ក្រោយសម្លឹងឃើញការងារ លក់ឥវ៉ាន់របស់ថៃល្អៗ តាមអនឡាញ ហើយផ្ទុះទីផ្សារស្មានមិនដល់។