ស្រុកកោះធំ ៖ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនក្រោយធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្ត្រីម្នាក់បានសម្រេចហើយគេចខ្លួនដោយសុវត្តិភាពក្នុងហេតុការណ៍នេះបណ្តាលអោយជនរងគ្រោះដួលម៉ូតូរងរបួសយ៉ាងដំណម ។ហេតុការខាងលើកើតឡើងតាំងពីថ្ងៃ ទី១៩ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ២៣ និង ៥០នាទី នៅចំណុច លេីផ្លូវជាតិ២១ ខាងមុខស្នាក់ការអគ្គិសនី អានកូ ស្ថិត ក្នុង ភូមិ ជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ រហូតដល់ថ្ងៃទី២៣កញ្ញា២០
២១ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ។
ជនរងគ្រោះ ឈ្មោះ ឃាង ស្រី ណាត ភេទស្រី អាយុ ២៦ឆ្នំា មុខរបរ កម្មករ ជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែក ស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនសង្ស័យ ០២នាក់(ឃាត់ខ្លួន )៖
ទី១-ឈ្មោះ ស្រ៊ុយ លីហេវ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ កំពង់ ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀនក្នុងទឹកនោម វិជ្ជមាន (+) និង បានធ្វេីតេស្ដរហ័សរកវីរុស កូវីដ -១៩ អវិជ្ជមាន (-)។
ទី២-ឈ្មោះ សុខ ចិត្រា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែក ស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ បុគ្គលិកកាស៊ីណូ មានសារធាតុញៀនក្នុងទឹកនោម វិជ្ជមាន (+) និង បានធ្វេីតេស្ដរហ័សរកវីរុស កូវីដ -១៩ អវិជ្ជមាន (-)។
វត្ថុ តាងដកហូតរួមមាន៖
១-ម៉ូតូចំនួន ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពុំពាក់ស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន ៥២៨៨៧៩៨។
២-ស្លាកលេខ ម៉ូតូចំនួន ០១ មានលេខ កណ្ដាល 1AA-2605។
៣-កន្ត្រៃ(ដែក) ចំនួន០១។
៤-ដង្កាប់ ចំនួន០១។
៥-កូនសោចំនួន ០៤ដេីម។
៦-ដុំសាកថ្ម KONFULON ចំនួន ០១។
៧-ទូរស័ព្ទ ដៃ ចំនួន ០៣គ្រឿង មានៈ
-ម៉ាក Redmi ០១គ្រឿង ។
-Nokia ចុចពិល ០១គ្រឿង ។
-ម៉ាក Iphone 7plus ពណ៌ ផ្កាឈូក ០១គ្រឿង (បានប្រគល់ជូនជនរងគ្រោះវិញ)។
សមត្ថកិច្ចឲ្យដឹងថាកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ២៣ និង ៥០នាទី ជនរងគ្រោះ បានជិះម៉ូតូតែម្នាក់ឯងចេញពីកន្លែងធ្វេីការវិញ មកដល់ចំណុចខាងមុខស្នាក់ការអគ្គិសនីអានកូ ស្ថិត ក្នុង ភូមិ ជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ក៏ត្រូវ បានជនសង្ស័យ ០២នាក់ភេទប្រុស ជិះម៉ូតូ ០១គ្រឿង ម៉ាកHonda Dream C125 ពណ៌ខ្មៅ សេរី ឆ្នាំ ២០១៨ គ្មានស្លាកលេខ មកដល់ឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះ យកទៅបាត់ តែម្ដង បណ្ដាលអោយជនរងគ្រោះដួលម៉ូតូរងរបួសស្រាលត្រង់ជេីង ហេីយ ក្នុង កាបូប នោះ មានទូរស័ព្ទដៃ០១គ្រឿង ម៉ាកIphone 7plus ពណ៌ ផ្កាឈូក ,ប្រាក់ រៀលចំនួន ០២ម៉ឺន រៀល ប័ណ្ណ ចាក់វ៉ាក់សាំងកូវីដ-១៩ ០១សន្លឹក ។
លុះព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន។ ក្រោយទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍បានចុះស្រាវជ្រាវដល់កន្លែងកេីហេតុ យ៉ាងយកចិត្តទុកដាក់ រហូតកំណត់មុខសញ្ញាសង្ស័យបាន០២នាក់ខាងលើ។ រហូតនៅព្រឹកថ្ងៃទី២៣ ខែឆ្នាំដដែល កម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះដល់ផ្ទះជនសង្ស័យទាំង០២នាក់ខាងលេី រួចហៅមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ទាំង០២នាក់ខាងលេី បានឆ្លេីយសារភាពថាៈ ពួកគេពិតជាបានធ្វេីសកម្មភាពជាមួយគ្នាឆក់ យកកាបូបលុយរបស់នារីម្នាក់ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចលេីផ្លូវជាតិ២១ ខាងមុខកន្លែងស្នាក់ការអគ្គិសនីអានកូ ស្ថិត ក្នុង ភូមិ ជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល បានសម្រេចពិតមែន ដោយបានយកប្រាក់ចែកគ្នា ហេីយយកទូរស័ព្ទដៃទៅលក់ឱ្យគេ បានប្រាក់មកចែកគ្នាទៀតផង ចំណែកកាបូប ស្ពាយនោះ ពួកគេបានយកទៅបោះចោលក្នុងទឹកព្រែកបាត់ទៅហេីយ។
បច្ចុប្បន្ន ជនសង្ស័យ សុខ ចិត្រា និងឈ្មោះ ស្រ៊ុយ លីហេវ និងវត្ថុតាងម៉ូតូ ០១គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ត្រូវ បានឃាត់ និង រក្សា ទុក នៅ អធិការដ្ឋាននគរបាលស្រុកកោះធំ ដេីម្បីកសាងសុំណុំរឿងចាត់ការតាមច្បាប់ ចំណែកទូរស័ព្ទដៃ០១គ្រឿង ម៉ាកIphone 7plus ត្រូវ បានដកហូតប្រគល់ជូនជនរងគ្រោះវិញហេីយ។