កណ្តាល៖ បុរស់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធករណី: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
កាលពីវេលាម៉ោង០៩.និង០០នាទីព្រឹកថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២១នៅចំណុច:ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ជនសង្ស័យឈ្មោះ លី សុងឡេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ( ខ្មែរ) មុខរបរ: (មិនពិតប្រាកដ)មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ធ្វើតេស្តរហ័សរក(COVID.19)លទ្ធផលអវិជ្ជមាន (_) ធ្វើតេស្តរកសារធាតុញៀនក្នងទឹកនោមលទ្ធផលវិជ្ជមាន(+)។វត្ថុតាងចាប់យកមាន១/ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០២កញ្ចប់ធំ។ហើយនឹងសំភារះប្រើប្រាស់វិច្ចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។ក្រៅពីនេះគឺសមត្ថកិច្ចមិនបានចាប់យកវត្ថុតាងអ្វីផ្សេងទៀតទេ។
សមត្ថកិច្ចឲ្យដឹងដថា កាលពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទីមានប្រជាពលរដ្ឋល្អ គាត់បានរាយការណ៍មកផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ។ដោយមានការដឹកនាំបញ្ជាពីលោកវរះសេនិយ៍ឯក សុីម ឃាង អធិការនៃអធិការដ្ឋាននគរបាលស្រុកកោះធំបានបញ្ជាអោយលោកវរះសេនិយ៍ទោ ខាន់ ចាន់ថា អធិការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនចុះទៅធ្វើការស្រាវជ្រាវនឹងសហការជាមួយនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូនដោយបានចុះបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន យ៉ាងសកម្មបានចំនួន(០១នាក់)នៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
បានធ្វើការត្រួតពិនិត្យនឹងឆែកឆេររកឃើញមានលាក់ទុកនូវថ្នាំញៀនម៉ាទឹកកកចំនួន(០២កញ្ចប់ធំ) នៅលើពូកដេករបស់ជនសង្ស័យ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបាននេះឆ្លើយសារភាពថាចំពោះថ្នាំញៀនម៉ាទឹកកកចំនួន០២កញ្ចប់ធំនេះគឺរូបគេបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់មិនស្គាល់ឈ្មោះ នៅម្តុំស្ពាព្រែកទីវ ស្ថិតនៅក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ដោយបានទិញក្នុងតំម្លៃ (១៤០០០០រៀល)(ដប់បួនមុឺនរៀល)ដើម្បីយកមកទុកលក់នឹងចែកចាយបន្តអោយទៅគេ។