ភ្នំពេញ:តារាពហុជំនាញលោក ដួង សុខគា បានប ង្ហាញការរិះគន់និងមិនពេញចិត្តចំពោះទង្វើររបស់អ្ន កដឹកនាំក្មេងៗកំប្លែងមួយចំនួនដែលប្រើពាក្យសម្តីអសីលធម៌និងកាយវិការមិនសមរម្យ។
តាមរយ:ទង្វើរនេះត្រូវបានលោក ដួង សុខគាចាត់ ទុកថាជាគំរូអាក្រក់សម្រាប់សង្គមនិងក្មេងសិល្ប: ជំនាន់ក្រោយ។ខណ:លោកក៏បានធ្វើការអំពាវនាវនិងស្នើរដល់ក្រុមអ្នកដឹកនាំទាំងនោះត្រូវគិតពិចា រណាឡើងវិញអំពីការប្រើប្រាស់នូវពាក្យសម្តីឬរាល់កាយវិការដែលមិនសមរម្យកន្លងមក។
ខ្លឹមសាររបស់លោក ដួង សុខគា បានលើកឡើងថាខ្ញុំសូមអង្វរអ្នកដឹកនាំក្មេងៗលេងកំប្លែងសូមមេត្តាកុំនាំគ្នាឱ្យប្រើពាក្យអសីលធម៌កាយវិការមិនសមរ ម្យឱ្យសោះ។គេជាទំពាំងរឿងសើចសប្បាយមិនចាំ បាច់ឈ្លើយទេ កាចក៏មិនចាំអសីលធម៌ដែរសូមមេ ត្តាអធ្យាស្រ័យ។
ជាមួយការលើកឡើងរបស់លោក ដួង សុខគា ខា ងលើនេះគេឃើញមានទស្សនិកជនជាច្រើនបានប ង្ហាញការគាំទ្រខណ:មានខ្លះទៀតបានបញ្ចេញមតិថាគាំទ្របង ប្រុសប៉ុន្តែកំប្លែងក្រុមខ្លះគ្មានវិជ្ជាជីវៈទេ បង បើគេមិនប្រើពាក្យចឹង ៗ….។រកកន្លែង សើចគ្មា នឡើយ។ដោយមានការបញ្ចេញមតិជាច្រើនលើសកម្មភាពនេះលោក ដួង សុខគា ក៏បានពន្លយពាក្យខ្លីទៀតថាលោកបារម្ភក្មេងរៀនតាមបាត់ភាពថ្លៃថ្នូរសុខសា ន្តរបស់ខ្មែរយើង៕