ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នឹងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ បានចុះត្រួតពិនិត្យកម្លាំង និងសម្ភារៈ ក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ តាមបណ្តាគ្រឹះស្ថានសិក្សា សាលារៀនរដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ។
សូមជម្រាបថា កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ ក៏បានចូលរួមក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅតាមបណ្តាគ្រឹះស្ថានសិក្សា សាលារៀនរដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញនេះផងដែរ។
យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩នៅតាមបណ្តាគ្រឹះស្ថានសិក្សា សាលារៀនរដ្ឋ និងឯកជននេះ ធ្វើឡើងដើម្បីត្រៀមបើកអោយសិស្សានុសិស្សចូលរៀនវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នាពេលខាងមុខនេះ។ក្នុងនោះដែរ គោលដៅបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩មានចំនួន ១៤ខណ្ឌ(៦៨ទីតាំង)។
សូមបញ្ជាក់ផងដែរថា ការបើកគ្រឹះស្ថានសិក្សា សាលារៀនរដ្ឋ និងឯកជនឡើងវិញនេះ គឺដំណើរការតែសាលាចាប់ពីអនុវិទ្យាល័យ និងវិទ្យាល័យគឺថ្នាក់ទី០៧ទៅដល់ថ្នាក់ទី១២តែប៉ុណ្ណោះ៕