នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ។
យោងតាមFacebook សម្តេចតេជោ បានបញ្ជាក់ថា នៅទូទាំងប្រទេស អ្នកចាក់ដូសទី៣ ឬដូសជំរុញបានប្រមាណជិត ៧៨មុឺននាក់រួចទៅហើយ។ នឹងបន្តការចាក់ដូសទី៣ ឱ្យបានគ្រប់ៗគ្នា សម្រាប់បងប្អូនដែលបានចាក់ដូសទី១ និងដូសទី២ រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ដោយ គិតពីដូសទី២ ទៅដូសទី៣ ក្នុងរយៈពេលពី៤ ទៅ ៦ខែ៕