រតនគិរី៖លោកងិនណែលអភិបាលក្រុងបានលុងបានបញ្ជាក់ថានៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១នេះអាជ្ញាធរក្រុងបានរៀបចំការបាញ់ថ្នាំសម្លាប់មេរោគ កូវីដ១៩ដែលមានទីតាំងចំនួន ៤ កន្លែងដោយសហការជាមួយក្រុមការងាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។
លោកអភិបាលក្រុងបានបន្ថែមថាទីតាំងចំនួន ៤ កន្លែងនោះគឺទី ១វិទ្យាល័យសម្ដេចឪសម្ដេចម៉ែទី ២ផ្សារបានលុង ទី៣វិទ្យាល័យអន្តេវាសិកដ្ឋានបានលុងនៅភូមិថ្មដាសង្កាត់បឹងកន្សែងក្រុងបានលុងនិងទី ៤សាលាបឋមសិក្សាភូមិថ្មីស្ថិតនៅក្នុងសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី។
លោកអភិបាលក្រុងរូបនេះបានឲ្យដឹងទៀតថាការយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩នាថ្ងៃនេះដែរគឺមានគោលបំណងកាត់ផ្ដាច់នៅខ្សែរយៈមេរោគដ៏កាចសាហាវនេះដែលមានផ្ទុះនៅក្នុងតំបន់មួយចំនួនក្នុងទឹកដីខេត្តរតនគិរីជាពិសេសដូចជាផ្សារក្រុងបានលុងនិងវិទ្យាល័យអនុវិទ្យាល័យដែលកន្លងមកកន្លែងទាំងអស់នេះគឺជាកន្លែងដែលមានការធ្វើតេស្តយកសំណាក់រកមេរោគកូវីដ១៩។
ជាងនេះទៅទៀតគឺជាការត្រៀមទុកជាស្រេចដើម្បីសិស្សានុសិស្សបានចូលសិក្សានៅពេលឆាប់ៗខាងមុខនេះ។