ព្រះសីហនុ៖(ព័ត៌មានបឋម)នៅវេលាម៉ោងប្រហែល១០និង១០នាទីព្រឹក ថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១ប្រទះឃើញសាកសពនារីម្នាក់នៅចំនុចឆ្នេរអូឈើទាលពីស្ថិតក្នុងសង្កាត់លេខ ០៤ ក្រុងព្រះសីហនុ។
យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថានៅមុនពេលហេតុការណ៏ កម្លាំងល្បាតចល័តអនុវត្តច្បាប់ បានល្បាតមកដល់ចំនុចខាងលើបានឃើញស្រ្តីជនជាតិចិន២នាក់បានជិះPass app មកឈប់និងចុះពីលើពីលើPass app នៅចំនុចមុខព្រំដែនទឹកចាស់ ដោយមិនពាក់ម៉ាស់ កម្លាំងយើងណែនាំអប់រំ និងចែកម៉ាស់អោយពាក់ រួចក៏ឃើញស្រ្តីទាំង២ដើរចូលសំដៅទៅម៉ាត់ឆ្នេរ ។
ប្រហែលជា២០នាទីក៏មានការឆោឡោមានស្រ្តីលង់ទឹក កម្លាំងល្បាតចល័តនិងនគរបាលទេសចរណ៏ក៏បានទៅដល់ទីតាំងកើតហេតុភ្លាមៗ នឹងរកគេអោយជួយសង្គ្រោះ មកលើគោក តែស្រ្តីនោះបាន ដាច់ដង្ហើមទៅហើយ ទោះយើងខំជួយសង្គ្រោះក៏មិនទាន់ពេល។
ក្រោយកើតហេតុកម្លាំងយើងបានឃាត់ស្រ្តី ម្នាក់ដែលរួមដំណើរជាមួយគ្នា ដើម្បីធ្វើការសាកសួរបន្តនិតីវិធី។តាមការសន្ឋិដ្ឋាន ជំហានដំបូងរបស់សមត្ថកិច្ច អាចជាករណីធ្វើអត្តឃាត …៕