ភ្នំពេញ: មហាជននិងយុវវ័យខ្មែរដែល និយម តាម ដានរឿងរ៉ាវតារាក្នុងស្រុកច្បាស់ជាស្គាល់ តារា ប្រុស ល្បីឈ្មោះ ប្រចាំ ផលិតកម្ម សាន់ ដេ លោក យឿ ង សូ ត្រអនុស្សាវរីយ៍។អនុស្សាវរីយ៍ គឺជាតា រាច ម្រៀង ដែ លប្រសូត្រចេញពីការប្រឡងកម្មវិធីពេជ្រកំពង់ ច្នៃ របស់ ទូរទស្សន៍ អាស៊ី អាគ្នេយ៍ ។
ជាក់ស្តែងមួយរយ:នេះគេសង្គេតឃើញថាមានបទចម្រៀងថ្មីៗរបស់តារាចម្រៀងសាន់ដេលោក យឿន សូត្រអនុស្សាវរីយ៍ គឺមានសន្ទុះលេចធ្លោរនិងការគាំទ្រខ្លាំ ងលើទីផ្សាចម្រៀងបច្ចុប្បន្ន។
សម្រាប់បទចម្រៀងដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនរបស់តារាចម្រៀងប្រុស អនុស្សាវរី យ៍នោះត្រូវបានគេកត់សម្គាល់ថាជាបទបែបមនោ សញ្ចេតនាជាពិសេសបទបែបស្រុកស្រែគឺលោកច្រៀងបានពីរោះនឹងមានទឹកដមសម្លេងស្រទល់ខ្លាំ ង។
ដោយឡែកទន្ទឹមគ្នានឹងការទទួលបាននូវភាពល្បី ល្បាញហើយការគាំទ្រនេះដែរលោក អនុស្សាវរីយ៍ ក៏បានបញ្ចេញឈ្មោះអ្នកនិពន្ធឆ្នើមប្រចាំខ្លួននិងបង្ហើបថាបុគ្គលម្នាក់នេះជាបងប្អូនល្អទៀតផង។
លោកបានលើកឈ្មោះអ្នកនិពន្ធលោកសុន រដ្ឋា មកបង្ហាញអ្នកគាំទ្រជាសាធារណ:។
លោកអនុស្សាវរីយ៍បានសរសេររៀបរាប់នៅក្នុងហ៊្វេសប៊ុកដោយសរសើរពីលោក សុន រដ្ឋា ថាមិនត្រឹម តែជាបងប្រុសឬជាអ្នកនិពន្ធប្រចាំខ្លួនលោកដ៏ឆ្នើមទេ គាត់ថែមទាំងជាទីប្រឹក្សាដ៏ពូកែប្រចាំខ្លួនលោកផ្ទាល់ទៀតផងមិនថាការងារសិល្បៈ:ឬការងារក្រៅពីអាជីពសិល្បៈទេ។
បទល្បីៗដែលលោក សុន រដ្ឋា និពន្ធឲ្យ អនុស្សាវរី យ៍ នោះមានដូចជា,ទីងមោង, ឆ្នាំងណាគ្របហ្នឹង ឬបទស្រមោចដែលកំពុងល្បីល្បាញខ្លាំងជាដើម។ រាល់បទចម្រៀងលេចធ្លោរជាច្រើនរបស់លោកអនុ ស្សាវរីយ៍ គឺតែងតែមានវត្តមានអ្នកនិពន្ធ សុន រដ្ឋាជានិច្ច៕