ភ្នំពេញ:តារាចម្រៀងជើងចាស់សំនៀងផ្អែមលោក សុះ ម៉ាច ត្រូវបានឃ្លាតឆ្ងាយពីសិល្ប:មួយរយ:ធំមកហើយ។ការអវត្តមាននេះគឺដោយសារបញ្ហាជំងឺដ៏កាចសាហាវកូវីដ-១ ៩បានរីករាលដាល។
យ៉ាងណាមិញចំពោះការរសាតឆ្ងាយពីសិល្ប:នេះដែរត្រូវបានគេដឹងថាលោក សុះ ម៉ាច បាននាំក្រុមគ្រួសារមកសម្ងំរស់នៅយ៉ាងសាមញ្ញនៅលើទឹកដី ស្រែចំការនាជើងភ្នំប្រសិទ្ធជិតនឹងភ្នំរាបដែលជាទីក ន្លែងរមនីយដ្ឋានទេសចរណ៍ដ៏ល្អទៀតផង។
ដោយឡែកបើទោះអាជីពសិល្ប:នៅក្នុងទឹកដីទីក្រុ ងបច្ចុប្បន្នត្រូវបានផ្អាក់មួយរយ:ធំហើយក៏ពិតមែនតែថ្មីៗនេះឮថាលោក សុះ ម៉ាច បានបើកមុខរបរថ្មីលើទឹកដីភ្នំរាបដើម្បីតបតា មតម្រូវការអ្នកគាំទ្រដែ លស្រលាញ់និងចូលចិត្តរូបលោក។អាជីពថ្មីនេះគឺការបើកភោជនីយដ្ឋាននៅទីនោះតែម្តង។
លោក សុះ ម៉ាច បានបញ្ជាក់ថាភោជនីយដ្ឋានសំ នៀងមាសរបស់ខ្ញុំត្រៀមនឹងបើកដំណើរការបម្រើ ភ្ញៀវនៅថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០២១ខាងមុខនេះហើយ ក្នុងករណីកូវីដធូរស្រាលហើយរដ្ឋាភិបាលបើកអោយដំណើរការ។ប៉ុន្តែសព្វថ្ងៃបើកបម្រើធម្មតាបណ្តើរៗដោយការប្រុងប្រយ័ត្នខ្ពស់។
លោកបន្ថែមថាសម្រាប់ទីតាំងនៅបាសិទ្ធខាងត្បូងភ្នំរាបក្បែរវត្តឱង្ការ។សូមមិត្តភក្តិបងប្អូនប្រិយមិត្តជិ តឆ្ងាយមេត្តាមកជួយគាំទ្រផ្តល់កម្លាំងចិត្តដល់ខ្ញុំ បាទផង។លោកថានេះក៏បានការជួយជ្រោមជ្រែងពីសំណាក់មិត្តភក្តិមួយចំនួនទើបលេចវត្តមានហា ងនេះឡើងក្នុងទីតាំងខាងលើ៕