ភ្នំពេញ: រថយន្តកូរ៉េមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តកាមរីឆ្លាមកំពុងឈប់ភ្លើងស្តុបពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩ និង៤០ នាទីយប់ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២១ នៅចំណុចស្តុប៩២ តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ ៩២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកាមរីឆ្លាមមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2H-6390ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងជើងលុះមកដល់ចំណុចកើតហេតុខាងលើកែង និងផ្លូវ៩២ បានឈប់រងចាំភ្លើងស្តុបខណ:នោះក៏មានរថយន្តកូរ៉េមួយគ្រឿងពណ៌សគ្មានស្លាកលេខធ្វើដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកគូទរថយន្តឆ្លាមពេញទំហឹងបណ្ដាលខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកដល់ចំណុចទីតាំងកើតហេតុដោយភាគីទាំងពីរសុំធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕