ភ្នំពេញ: គិតមកដល់ពេលនេះករណីក្តីក្តាំរវាងពិធី ករ សុខ រ៉ាស៊ី និងលោក អ៊ិន សុភិន នៅមិនទាន់មា នដំណោះស្រាយនៅឡើយ។ខណ:ដែលលោក សុ ខ រ៉ាស៊ី បានសម្រេចដាក់ពាក្យប្តឹងទៅតុលាការដោ យទាមទារសំណងជំងឺចិត្តនិងលុយដែលលោក អ៊ិន សុភិន ជំពាក់ជាង១ម៉ឺនដុល្លារអំឡុងពេល១ឆ្នាំ មុន។
ដោយសារតែរឿងរ៉ាវនេះពុំមានដំណោះស្រាយទើបពិធីករលោក សុខ រ៉ាស៊ី កាលពីថ្មីៗនេះបានរុញរឿ ងនេះឡើងទៅដល់តុលាការដើម្បីរកដំណោះស្រា យនិងយុត្តិធម៌ក្នុងនាមខ្លួនជាជនរងគ្រោះ។ទន្ទឹម គ្នាដែលករណីបណ្តឹងនេះកំពុងស្ថិតក្នុងដៃតុលា ការលោក សុខ រ៉ាស៊ី មុននេះបានបង្ហើបថាវាំ ងននខ្មៅជិតបង្ហាញហើយសម្រាប់អ្នកជំពាក់លុយខ្ញុំ។
តាមរយ:ខ្លឹមសារដែលពិធីករលោកសុខ រ៉ាស៊ីបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានបញ្ជា ក់ថាអ្នកខ្លះគេឆ្ងល់ថាកូវីតគាត់អត់មានលុយសងទេដឹងបងទាគាត់ពេលនេះ?ខ្ញុំប្រាប់ទៅវិញថាបើអ ត់លុយមែន មិនមែនព្យាយាមគេចទេ ទូរស័ព្ទក៏មិនលើក ហើយសុំឲ្យគាត់សងខ្ញុំមួយខែ៥០០ដុល្លារក៏ បានទុកខ្ញុំបងធនាគារ។
លោក សុខ រ៉ាស៊ី បន្ថែមថាគេមិនខ្វល់គេមានលុយតែគេមិនព្រមសងយើង យើងឈឺចាប់ទេ? មួយខែ មួយខែ បង់ធនាគារ បង់ផ្ទះ បង់ឃ្លាំង បើកលុយក ម្មករ អ្នកណាជួយយើង?បានខ្ញុំឆ្អែតចិត្តគេមានលុ យមានទ្រព្យមិនហ៊ានលក់សងយើងចុះឃើងពិបា កបានអ្នកណាជួយ?។
បើតាមការឲ្យដឹងពីលោក សុខ រ៉ាស៊ី កន្លងមកគឺនៅក្នុងពាក្យបណ្តឹងរបស់ខ្លួនដែលដាក់ទៅតុលា ការនោះបានប្តឹងទាមទារចំនួន២ចំណុចដោយ១. ប្តឹងទារលុយដែលជំពាក់ថ្លែជួលឆាកចំនួន១៥៧ ០០ដុល្លារនិង២.ទាមទារសំណងជំងឺចិត្តចំនួន៣ ៥០០០ដុល្លារ។
លោកក៏សង្ឃឹមថាយុត្តិធម៌នឹងមានចំពោះលោកដែមលជាជនរងគ្រោះ។លោក អ៊ិន សុភិនដែលជាថៅ កែផលិតកម្មមហាហង្សរហូតមកដល់ពេលនេះមិនអាចសុំការអត្ថាធិបាយជុំវិញរឿងរ៉ាវនេះបាននៅឡើ យទេ។ដូច្នេះមានតែរងចាំមើលចំណាត់ការរបស់តុ លាការទាំងអស់គ្នា៕