ថៅកែស្រីដ៍ស្រស់ស្អាតហើយចិត្តល្អ ដែលបាន ឃើញរូបភាពកម្សត់របស់ លោកពូដឹកឥវ៉ាន់តាម អន ឡាញជាមួយម៉ូតូចាស់ ហើយពិការជើង បានសម្រេចចិត្តធ្វើរឿងល្អដល់លោកពូជាបន្ទាន់។ ត្រឹមរយៈពេលមួយប្រាវ ផ្លែផ្កាបានចេញរូបរាង បានដល់គោលដៅ បើទោះជាការផ្តល់ជូន នៅតែបន្តតែអ្វីដែលមានពេលនេះជាផ្លូវសម្រាលក្នុងការដោះទាល់ បានមួយរយៈដែរ។
ប្រិយមិត្តមួយរយៈចុង ក្រោយនេះពិតជា បានជ្រាបអំពីលោកពូដែលកម្សត់ពិការជើង ហើយដឹកឥវ៉ាន់តាមអន ឡាញ ដើម្បីយកប្រាក់កម្រៃចិញ្ចឹមខ្លួននិងកូនចៅ។ ភាពតស៊ូនេះហើយ បានជះឥទ្ឋិពល ដល់ការអាណិតពីសម្បុរសជននានាជាខ្លាំង ហើយខ្លះបានសើុបសួរដើម្បី យកសម្ភារៈថវិកា ជួយសម្រួលបន្ទាន់។ យ៉ាងណាមិញ លោកស្រីថៅកែនាយិកា ក្រុមហ៊ុន24k និងប្អូនប្រុស បានរួតរះម្នីម្នា ស្វែងបានជាថវិកា សម្ភារៈនានា គ្រឿងបរិភោគ យកមកផ្តល់ជូនលោកពូបន្ទាន់។ លោកស្រីនាយិកា បានបង្ហាញនូវទឹកចិត្តអាណិត លោកពូហើយបាន ផ្តល់កម្លាំងចិត្តអោយលោក ពូខិតខំតស៊ូ យកឈ្នះឧបសគ្គអោយបាន ដោយមិនត្រូវបាក់ទឹកចិត្តឡើយ។
លោកពូដែលពិការជើងទាំងសងខាងដែលធ្វើការនៅ food phanda ។ ពិតជាមានភាពអាណិតអាសូរគាត់ជាខ្លាំងជីវិតជនពិការជើងទាំងសងខាងហើយគាត់នៅតែប្រឹងតស៊ូធ្វើការចិញ្ចឹម ជីវិតរួមទាំងចិញ្ចឹមក្មួយម្នាក់នៅក្នុងបន្ទុកទៀត សូម្បីតែកន្លែងរស់នៅក៏គ្មាន សព្វថ្ងៃគាត់សុំគេស្នាក់នៅក្នុងឃ្លាំងហាងដែល គេដាក់អីវ៉ាន់រស់នៅយ៉ាងកំសត់ នាម្តុំឬស្សីកែវ។ យើងនៅតែរំពឹងថាជំនួយនឹងបន្តបានជួយដល់ លោកពូបន្ថែមទៀត ហើយបងប្អូន នឹងមិនមើលរំលងឡើយ។ រីឯនាយិកាក្រុមហ៊ុន24k ដែលបាន ធ្វើរឿងល្អបែបនេះ ក៍ត្រូវបានមហាជន សារទរសរសើរពីចិត្តបុណ្យមួយនេះណាស់។